ថាមែនៗ! តារាចម្រៀងលោកវណ្ណដា កំពុងចាប់ចិត្តនារីម្នាក់ ក្រោយបង្ហោះរូបភាពប្លែកៗថា

ភ្នំពេញ ៖ កំពូលតារារ៉េបប្រចាំផលិតកម្មបារមី លោក វណ្ណដា ធ្លាប់ជួបស្នេហ៍មិនសមបំណងកាលពីប៉ុន្មានឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកតារាចម្រៀងរ៉េបប្រុសរូបនេះ បានតាំងចិត្តសម្រេចចាប់ក្ដីស្រមៃរបស់ខ្លួន សម្រុកគិតតែពីការងារសិល្បៈ ហើយក៏យកពេលវេលាស្ទើរទាំងស្រុងលើការងារ ដើម្បីព្យាបាលរបួសបេះដូង។យ៉ាងណាមិញ កន្លងមកលោកក៏ធ្លាប់បានប្រកាសក្ដែងៗថាបច្ចុប្បន្ន លោកពុំមានពេលសម្រាប់គិតពីរឿងបេះដូង ឬ ស្នេហាឡើយ

ដោយអ្វីដែលសំខាន់គឺលោកប្រឹងផលិតបទចម្រៀង ដើម្បីធ្វើឱ្យគុណភាពតន្រ្តីរបស់ខ្មែរយើងមានការទទួលស្គាល់លើឆាកអន្តរជាតិ និង ជុំវិញពិភពលោក។ដោយឡែក ប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនអ្នកគាំទ្រហាក់ផ្ទុះការសង្ស័យថា វណ្ណដា អាចនឹងកំពុងចាប់ចិត្តប្រតិព័ទ្ធ ឬ មានស្នេហាជាមួយនារីដែលសំណាងណាម្នាក់ ដោយសារតែលោកបានបង្ហោះរូបភាព និង បានពោលពាក្យមួយចំនួនហាក់ប្លែកៗជាងសព្វមួយដង។ជាក់ស្ដែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ វណ្ណដា បានបង្ហោះរូបភាពមង្គលការរបស់តារាសម្ដែងស្រីថៃ Patricia ញញឹមយ៉ាងមានក្ដីសុខដាក់ស្វាមី ហើយលោកក៏បានភ្ជាប់ជាមួយនឹងពាក្យថា៖

«The way she looks at him» មានអត្ថន័យជាភាសាខ្មែរថា ៖ «មើលក្រសែភ្នែកនាងសម្លឹងមើលទៅគាត់» ព្រមទាំងមានរូបភាពបេះដូងខាងក្រោយនោះផងដែរ។​ ក្រោយមក វណ្ណដា ក៏បានបង្ហោះ Story ថ្មីមួយទៀត មានអត្ថន័យជាភាសាអង់គ្លេសថា៖ «I wonder what I look in your eyes» ដែលមានន័យជាភាសាខ្មែរថា ៖ «ខ្ញុំឆ្ងល់ថា ខ្ញុំជាមនុស្សបែបណា ក្នុងកែវភ្នែករបស់អ្នក?»។មិនតែប៉ុណ្ណោះ សូម្បីកាលពីប៉ុន្មានថ្ងៃមុន វណ្ណដា ក៏បានប្រកាសក្ដែងៗនៅមុខអ្នកគាំទ្រថា ឆ្លងឆ្នាំនេះ លោកនឹងផលិត ឬ ចេញបទបែប Solo ឬ Solo Again ទៀត ក្រោមមូលហេតុលោកចង់ឱ្យអ្នកគាំទ្ររបស់លោកទទួលបាននូវរសជាតិថ្មី សប្បាយរីករាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៣៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *