ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាកំប្លែង ជើងចាស់ នាយក្រឹម ដែលប្រិយមិត្តទាំងក្នុង និងក្រៅប្រទេស មិនដែល មើលរំលងឡើយ ហើយនាយ ក៏បានធ្វើឲ្យ គ្រប់គ្នាសើចសប្បាយ រាល់ពេល សម្តែងម្តងៗផងដែរ ជាពិសេស ជាមួយដៃគូ ដ៏ស័ក្ដិសមបំផុត គឺនាយ កុយ។ក្នុងនោះដែរ នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់២រូប ឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាព កូនភ្លោះស្រី របស់ខ្លួនញឹកញាប់ខ្លាំងណាស់
រហូតដល់ថ្នាក់ ធ្វើឲ្យម្នាក់ៗ ឃើញហើយ នាំគ្នាគ្រឺតមែនទែន ចំពោះមុខមាត់ ដ៏គួរឲ្យស្រឡាញ់ ។ជាក់ស្តែង បច្ចុប្បន្ននេះ ពួកគាត់ទាំងពីរ កំពុងសាងក្តីសុខ ជាមួយកូនៗ ក្នុងគ្រួសារ ដ៏តូចមួយ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ញឹកញាប់ណាស់ នាយ ក្រឹម តែងតែបង្ហោះវីដេអូពីសកម្មភាព កូនភ្លោះស្រីទំាងពីររបស់ខ្លួន
មើលទៅពិតជាឆ្លាត និងចេះខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នាគ្រឺតយ៉ាងខ្លាំង។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែធ្នូ ឆ្នាម ២០២២ ក្រោយឃើញកូនពៅ ផ្ដេកផ្ដិត កៀកឱប ដាក់ខ្លួនពេក ធ្វើឲ្យ នាយ ក្រឹម ទប់ចិត្តមិនជាប់ ក៏ទំលាយពាក្យនេះ ចេញមកថា “ពូកែនែបនិត្យណាស់កូនពៅ”។
Leave a Reply