ថាមែនៗ! លោក អ៊ីណូ ចេញមុខបកស្រាយយ៉ាងច្បាស់ៗហើយ ក្រោយបង្ហាញមុខនារីវ័យក្មេងរូបស្រស់ម្នាក់

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ ត្រូវបានមហាជនផ្ទុះការសង្ស័យម្តងហើយថា លោកបានបែកបាក់នឹងភរិយា ក្រោយរៀបការបានរយៈពេលប្រមាណ ១ ឆ្នាំ និង ទទួលបានកូនប្រុសម្នាក់។ដោយឡែក ថ្មីៗនេះ តារាចម្រៀង អ៊ីណូ បានធ្វើឱ្យមហាជនហាក់កាន់តែច្បាស់ជុំវិញរឿងរ៉ាវស្នេហារបស់លោក ខណៈបានឃើញលោកបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖

«ចង់មាន Honey ដូចគេ» និង ថែមទាំងបានឆ្លើយឆ្លងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោមសារនោះថា «ប្អូន Single អ៊ីចឹងហើយ» ដែលចំណុចទាំង ២ នេះធ្វើឱ្យមហាជនជឿជាក់ថា លោក អ៊ីណូ ពិតជាបែកបាក់ចំណងអាពាហ៍ពិពាហ៍មែន។យ៉ាងណាមិញ ក្រោយពីប្រកាសថាខ្លួននៅលីវជាថ្មី ស្រាប់តែនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ លោក អ៊ីណូ បានបង្ហោះរូបភាពជាមួយនារីស្រស់ស្អាតម្នាក់យ៉ាងស្និទ្ធស្នាល

ធ្វើឱ្យមហាជនកំពុងសង្ស័យថាជាគូស្នេហ៍ថ្មីរបស់លោក ដែលលោកថែមទាំងបានភ្ជាប់ជាមួយ Caption សួរទៅកាន់មហាជនទៀតថា ៖ «លួចស្រឡាញ់ Fan តើខុសទេ?»។តួយ៉ាង មិនយូរប៉ុន្មានតារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេខាងលើ ក៏បានចេញមកបកស្រាយភ្លាមៗ ក្រោយពីមានមហាជនលើកឡើងថានារីរូបនោះជាគូស្នេហ៍ថ្មីរបស់លោក។ ក្នុងនោះ លោក អ៊ីណូ បានឆ្លើយតបតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួនថា គ្រាន់តែជាការសម្តែង៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *