ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានករណីរន្ធត់ចិត្តមួយ កើតប៉ះចំស្ត្រីម្នាក់ មានឈ្មោះ សៀង ស្រីអូន អាយុ ២២ឆ្នាំ ដោយឆ្មប បានរំ.លូ..តគ៌ត ស្លា..ប់ក្នុងផ្ទៃអាយុ 18 សប្តាហ៍ តែបែរជាដោយទំាង ពោះ…វៀន ចេញមកខាងក្រៅទៀត នៅមន្ទីរសម្រាកព្យាបាលដើមអង្ក្រង (ព្រៃទទឹង) ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដោយឡែក រឿងនេះបានធ្វើឲ្យ គ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំង ហើយក៏មានថ្នាក់ដឹកនាំ ធំៗ
ក៏ដូចជាសប្បុរសជននានា បានជួយ ជ្រោមជ្រែង និងផ្តល់ជាថវិកាហូរហែ យ៉ាងច្រើនសន្ធឹក។ មិនយូរប៉ុន្មាន ក្រោយពិនិត្យយ៉ាងល្អិតល្អន់ ក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរសម្រាកព្យាបាលនេះ ជាផ្លូវការហើយ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២។ ប៉ុន្មានថ្ងៃក្រោយមកស្ត្រីរងគ្រោះរូបនេះ ត្រូវក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយក៏បានប្រសើរជាងមុនឆ្ងាយណាស់។យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ
ស្វាមី ស្រីអូន បានប្រាប់ឲ្យដឹងថា ភរិយាខ្លួន រៀនដើរបានដោយខ្លួនឯងហើយ។ លោកបញ្ជាក់បន្ថែមថា “(១៩/១២/២០២២)រៀនដើរដោយខ្លួនឯង ជីវិតគាត់បានរស់ ដោយសារពុកម៉ែ អ៊ំពូមីង បងប្អូន សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភ សម្ភារ ថវិកា ក៏ដូចជាផ្ញើសារជូនពរ ដោយទឹកចិត្ត អាណិត ស្រឡាញ់រកអ្វីកាត់ថ្លៃពុំបាន”។សូមទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply