ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយម្ចាស់ហាងបីយូធីស្ទរ ជាក់ជាមិនខាន ដែលកំពុង ជោគជ័យយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ នូវមុខជំនួញរបស់ខ្លួន ហើយតែងតែមានពេលវេលាដើរលំហែកាយញឹកញាប់ណាស់។ដោយឡែក ទំរាំមានថ្ងៃនេះ រូបគាត់ មានប្រវត្តិកំសត់ខ្លាំងណាស់ ហើយក៏ធ្លាប់ទំលាយប្រាប់កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២១ ថា “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021ខ្ញុំឈរនៅពីមុខផ្ទះវីឡា
តំលៃខ្ទង់លាន $$$ តើរយៈពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នា ឈរនៅចំនុចណាហើយ? សូម ប្រើពេលវេលាអោយមានតំលៃ និងប្រើអោយអស់លទ្ធភាព ឈប់ប្រើពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន” ញឹកញាប់ណាស់ ម្ចាស់ហាងរូបនេះ និងគូស្នេហ៍ តែងតែបណ្តើរគ្នាទៅលំហែកាយ
និងចូលរួមកម្មវិធី តូចធំ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។យ៉ាងណាមិញ មុននេះបន្តិច នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ម្ចាស់ហាងរូបនេះ និងគូស្នេហ៍ បានតុបតែងខ្លួនក្នុងឈុតកូនកំលោះក្រមុំ រួចប្រកាសក្តែងៗថា “Pre Wedding today ជិតការហើយ ជូនពរអូនម្នាក់មួយមក, រំភើប, ឈុតដែលស្រលាញ់បំផុត”។
Leave a Reply