ភ្នំពេញ ៖ ទីបំផុតពិធីការិនីដ៏ឆ្នើម កែវ ចាន់និមល បានសម្រាលកូនប្រុសដែលជាទាយាទទី ២ ហើយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីរង់ចាំអស់រយៈពេលជាង ៩ ខែយ៉ាងអន្ទះសា។ទាយាទទី ២ របស់ពិធីការិនី កែវ ចាន់និមល និង ស្វាមី មានឈ្មោះយ៉ាងពីរោះថា សីលា ចាន់ចេស្ដា និង មានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ណាស់។
គ្រួសាររបស់ពិធីការិនីខាងលើ បានរៀបចំស្វាគមន៍កូនទី ២ របស់នាងប្រកបដោយក្ដីស្រឡាញ់ និង ភាពកក់ក្ដៅបំផុត។ក្រៅពីសាច់ញាតិបងប្អូន ក្នុងនោះក៏មានបណ្ដាអ្នកសិល្បៈជាច្រើនដែលស្និទ្ធស្នាលនឹងគ្រួសារតារាស្រីរូបនេះ បាននាំគ្នាបង្ហោះសារចូលរួមអបអរសាទរដល់នាង និង គ្រួសារដែលទទួលបានសមាជិកថ្មី៕
ក្រោយឃើញ អូនទេពី កូនស្រីច្បង សម្លឹងមើលមុខ ប្អូនប្រុស ទើបកើត ក្នុងក្រសែភ្នែក បែបនេះ ធ្វើឲ្យ និមល ទប់ចិត្តមិនជាប់ទេ ក៏និយាយថា “អារម្មណ៍បងស្រីSeyla Chan Tepi និងគ្រួសារ”។ មើលរួច ធ្វើឲ្យ គ្រប់គ្នាក៏និយាយដែរថា ៖ រំភើបណាស់ទេពី, ចេចេ ទេពី រំភើបខ្លាំងហើយមើលទៅបងនិមល។
Leave a Reply