ទម្លាយមូលហេតុពិតដែលលោកជួង ជី មានរហ័សនាម «កុយ» ដែលគ្រប់គ្នាភាគច្រើនពុំធ្លាប់បានដឹង (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាបានស្គាល់មកហើយពីភាពល្បីរន្ទឺរបស់កំពូលតារាកំប្លែង លោក ជួង ជី ហៅ នាយកុយ ដែលមានកេរ្តិ៍ឈ្មោះច្រើនទសវត្សរ៍មកហើយ នៅក្នុងឧស្សាហកម្មកម្សាន្តខ្មែរ។ក្នុងនោះ ក៏មានមហាជនតិចណាស់ដែរ

បានដឹងពីដំណើរដើមទងដែលតារាកំប្លែងភ្នែកតឹង សម្បុរស លោក ជួង ជី ហៅ នាយកុយ រូបនេះមានឈ្មោះលើវិថីសិល្បៈថា «នាយកុយ» នោះ។យ៉ាងណាមិញ នៅក្នុងកម្មវិធី V Talk Confession តារាកំប្លែងជើងចាស់ លោក ជួង ជី ហៅ នាយកុយ បានទម្លាយនៃការផ្តើមចូលវិថីសិល្បៈ

ដោយបានប្រើឈ្មោះ «នាយកុយ» នេះថា ៖ «កាលពីក្មេងៗ លោកត្រូវបានគ្រូល្ខោនឱ្យសម្តែងជាតួឯកក្នុងរឿង «ចៅស្រទាប់ចេក» តែលោកបានបោះបង់ចោល ព្រោះតែចង់សម្តែងជាតួបែបកំប្លែងៗដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន»។នាយកុយ បានរៀបរាប់ថា ៖

«លោកគ្រូល្ខោនឱ្យលោកសម្តែងជាតួអង្គឯក តែភ្លាមនោះលោកគ្រូប្រាប់ថាខ្វះតួសម្តែង កុយ ដែលជាមិត្តសម្លាញ់នឹងតួឯក ហើយជាតួអង្គបែបកំប្លែងៗ ទើបលោកសម្រេចដើរតួជា កុយ ហើយក៏ជាប់ឈ្មោះ កុយ មករហូតមកដល់បច្ចុប្បន្ន»។សូមបងអូនទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *