សុវត្ថិ មុនីវណ្ណ កូនខ្មែរមែនពិត តែបកស្រាយបទ «Your Man» ពិតជាពិរោះខ្លាំងណាស់ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែពូមីងបងអូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ កូនប្រុសច្បងរបស់ឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ មានទាំងរូបសម្រស់ស្រស់សង្ហា ព្រមទាំងមានទេពកោសល្យខ្លាំងទៅលើផ្នែកខាងសិល្បៈទាំងការរាំ និង ការច្រៀង ជាពិសេសគឺជាមួយនឹងបទចម្រៀងបែបបរទេសតែម្ដង។ដោយឡែក ​ថ្មីៗនេះ គណនី TikTok មានឈ្មោះថា Sreymom Sovath

ដែលជាគណនីរបស់អ្នកម៉ាក់របស់ មុនីវណ្ណ បានបង្ហោះវីដេអូកូនប្រុសច្បងសំណព្វកំពុងបង្ហើរសំនៀងជាមួយបទមួយមានចំណងជើងថា «Your Man» ដែលជាសំនៀងដើមរបស់លោក Josh Turner។ យ៉ាងណាមិញ មួយបទនេះពិតជាមានភាពពិបាកក្នុងការច្រៀង

ព្រោះវាត្រូវការសំឡេងគ្រលរធ្ងន់ល្អ និង ដង្ហើមខ្ពស់ក្នុងការច្រៀង ប៉ុន្តែ មុនីវណ្ណ ត្រូវមហាជនផ្ទុះការសរសើរយ៉ាងខ្លាំងទៅលើការច្រៀងមួយបទនេះ ព្រោះលោកធ្វើពិតជាបកស្រាយបានល្អ ស្ដាប់ទៅពិតជាពីរោះណាស់៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *