ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង អឿន ម៉ូលីកា នោះ ដែលជាអ្នកលក់ផលិផលតាមរយៈអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ហើយក៏ជាអតីតតារាចម្រៀងស្រីមួយរូបផងដែរ ។ដោយឡែក ក្រោយទទួលសម្រែពីជ.ន.រ.ងគ្រោះកាន់តែច្រើន ស្រាប់តែកម្លាំងក.ងរា.ជអា.វុ.ធ.ហត្ថរាជធានីភ្នំពេញ បានចុះឃា.ត់ខ្លួន អ្នកនាង អឿន ម៉ូលីកា ដែលជាមេតុនទីនល្បីឈ្មោះតាមរយៈអនឡាញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ
តាមរយៈដីការរបស់តុលាការ ដោយម្សិលមិញនេះ ផ្ទុះដំណឹងក្រោយពេលសាកសួរ តុលាការសម្រេចដាក់ព.ន្ធ.នា.គាររូបនាងជាបណ្តោះអាសន្នសិន ។យ៉ាងណាមិញ ក្រោយពីជាប់ឃុំឃ្លាតឆ្ងាយពីគ្រួសារ ជាពិសេសកូនស្រីបណ្តូលចិត្ត អ្នកនាង អឿន ម៉ូលីកា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ នាម្សិលមិញនេះ បានធ្វើឲ្យគ្រប់គ្នាមានការរំជួលចិត្ត ដោយមានអ្នកខ្លះនាំគ្នាអាណិតវាសនាកូនស្រី មិនដឹងធំពេញក្រមុំ និងរស់យ៉ាងណា
ហើយក៏មានអ្នកខ្លះទៀត នាំគ្នាផ្តល់ជាកម្លាំងចិត្តឲ្យស៊ូឡើងដើម្បីកូនស្រី ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស ។ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ អឿន ម៉ូលីកា ក៏បានភ្ជាប់សារយ៉ាងរំជួលចិត្តទៀតថា៖ “ម្សិលមិញម៉ាកម៉ីនាំអូននីតាទៅមាំមី មាំមី រឹងមាំណាស់ពេលនិងជិតអូន មាំមីស៊ូៗណា មាំមី រឹងមាំណាម៉ាក់ម៉ីមើលអូនល្អណាស់ កុំគិតពីអូន ខ្វល់ពីខ្លួនឯងអោយច្រើនៗ រូបភាពញញឹមនិងមុនកូន រយលានអត្តន័យ គ្រុបគ្នាស្រលាញ់អោយកម្លាំងចិត្តជានិច្ច ស៊ូៗ បើសិនសរសេរអីខុសឆ្គងសុំទោសផង កុំព្យាយាមសើចយំគេសេដ្ធីពេលខ្លះនៅតែខ្វះអំបែងយកទៅលីងអំបិល…មនុស្សគ្រុបរូបមានបញ្ហាខុសគ្នាមានតែយើងខ្លួនឯងទេដឹងច្បាស់ ពីខ្ញុំប្អូនស្រី#M” ៕
Leave a Reply