ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងដ៏ល្បី ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក ហើយក៏កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយ G-Devith ផងដែរ។ សូមរំលឹកបន្តិចផងដែរថា តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឲ្យ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយបង្ហាញរូប មួយសន្លឹក ខណៈខ្លួនកំពុងពពោះ ជាមួយ លោក G-Devith ជាលើកដំបូង ជាពិសេសភ្ជាប់សារថា ៖
«អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកើតមាននៅក្នុងចិត្តស្រ្តី និងមនុស្សគ្រប់រូប ដែលប្រាថ្នា ក្លាយជាមាតាបិតា ដែលពោរពេញ ទៅដោយក្តីមេត្តាករុណា និងព្រហ្មវិហារធម៌ នោះ ទើបបានបង្កើតជា ឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយស ក៏សូមប្រកាស ពីកាដូ ពិសេសដែលពួកយើងខ្ញុំ ទទួលបានពរ ពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ ,
ដោយហេតុនេះ ក៏សូមចែករំលែក ដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតា លោកយាយ ដែលតែងតែ ស្រលាញ់គាំទ្រដល់នាងខ្ញុំ។ទោះជា នៅក្នុង កាលៈទេសៈ ណាក៏ដូចនាងខ្ញុំក៏រីករាយ នឹងចែករំលែកដំណឹងល្អ ក៏ដូចជាភាពសប្បាយរីករាយ នៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា “GODDESS” នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ ជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ ។ អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា
ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត”។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ មានហ្វេសប៊ុកមួយឈ្មោះ Haro Bommie បានទំលាយរូបភាព និងវីដេអូ ពីសកម្មភាព ប៉ាវីត នាំម៉ាក់ ព្រឹក្ស មកលេងអង្គរវត្ត រួចឆ្លៀតដាក់ប៉ុន្មានប៉ុស្តិ៍ ស្រស់ស្រាយ និងស្អាតណាស់ ឡើងផ្អើលអស់ហ្វេនៗ បើទោះ ទេព បូព្រឹក្ស កំពុងពពោះ ជិតដល់ថ្ងៃសម្រាលក៏ដោយ។សូមទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply