ហ្វាហ្វា កាន់តែមានប្រជាប្រិយ សម្រស់ស្រស់កាន់តែស្អាតជាងមុន ទោះធ្វើអ្វីក៏ដោយទទួលបានការគាំទ្រខ្លាំងពីហ្វេនៗ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា បច្ចុប្បន្ន ប្រជាប្រិយភាពរបស់តារាសម្ដែងស្រីសិចស៊ី ហ្វាហ្វា បានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដោយត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាព ក៏ដូចជាការលះបង់របស់នាងក្នុងវិស័យសិល្បៈ ពោលគឺចាប់តាំងពីផ្ទុះល្បីខ្សែភាពយន្ត ស្នេហាល្ងង់+ល្ងង់ មក ហ្វាហ្វា កាន់តែមានឈ្មោះបោះសំឡេង

ទោះបីជាក្នុងនោះនាងទទួលបានមតិវែកញែកទាំងវិជ្ជមាន និង អវិជ្ជមានក្នុងន័យស្ថាបនាពីមហាជនក៏ដោយ។ដោយឡែក ក្រៅពីចាប់អារម្មណ៍ទៅលើភាពប៉ិនប្រសប់ក្នុងការសម្ដែង និង ការដាក់មនោសញ្ចេតនាទៅតាមសាច់រឿងយ៉ាងល្អហើយនោះ ហ្វាហ្វា ក៏ត្រូវបានមហាជនជាច្រើនលើកសរសើរពីរូបរាងតូចស្រឡូន មុខមាត់មានមន្តស្នេហ៍ទាក់ទាញ និង ភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់របស់នាងពេលនៅក្រៅឆាកផងដែរ។យ៉ាងណាមិញ គ្រាន់តែស្រីស្អាត ហ្វាហ្វា

ចាយសម្រស់ស្លៀកឈុតហាត់ប្រាណរំលេចសាច់ខ្ចី និង បង្ហាញសកម្មភាពកំពុងហាត់ប្រាណត្រឹមប៉ុន្មាននាទីបង្ហោះលើបណ្ដាញសង្គម Tik Tok ក៏ឆក់បានអារម្មណ៍ និង ក្រសែចក្ខុអ្នកលេងបណ្ដាញសង្គមមួយនេះជាច្រើន ឱ្យក្នក់ក្នាញ់ពីកាយវិការ ក៏ដូចជាទឹកមុខឃ្យូតគួរឱ្យស្រឡាញ់របស់នាងបាត់ទៅហើយ។


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *