យូប៊ីន គ្រង ២ ឈុតនេះជាមួយខាត់ វៃហាំង ជះសម្រស់សមសួនស្អាតខ្លាំង ពេលចូលកម្មវិធីនៅថៃ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ គូស្នេហ៍តារាសម្ដែងប្រុសស្រីដ៏ឆ្នើមលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍រំភើបចិត្ត និង បង្ហាញការអបអរសាទរចំពោះអ្នកទាំងពីរខ្លាំង

ខណៈបានឃើញអ្នកទាំងពីរដឹកដៃគ្នាទៅទទួលពានរង្វាន់មួយនៅឯប្រទេសថៃ គឺពានរង្វាន់តួឯកប្រុសស្រី Thailand Digital Awards ប្រចាំឆ្នាំ ២០២២ នេះ។យ៉ាងណាមិញ ជាមួយនឹងវត្តមានរបស់តារាសម្ដែងប្រុសស្រីទាំងពីររូបក្នុងកម្មវិធីនៅថៃម្សិលមិញនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្របានចាប់ក្រសែភ្នែក និង សរសើរខ្លាំងទៀតនោះ គឺចំពោះតារាស្រី ស៊ីន យូប៊ីន ដែលបានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ ២ ឈុត បណ្ដើរជាមួយតារាប្រុស វៃហាំង

ដោយឃើញថាទាំងឈុតឡើងទទួលពាន និង ឈុតចូលរួមកម្មវិធីផ្សេងទៀត ពិតជាស្រស់ស្អាតសមសួនខ្លាំងដែលឈុតទាំងពីរនេះច្នៃរំលេចក្បាច់រចនាខ្មែរយ៉ាងប្រណីតលេចធ្លោខ្លាំង។ជាមួយគ្នានោះ រូបភាពរបស់ ស៊ីន យូប៊ីន ដែលបង្ហាញវត្តមានទទួលពាននៅប្រទេសថៃនេះដែរ ត្រូវបានមហាជនចែករំលែកជាបន្តបន្ទាប់ភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរខ្លាំងចំពោះរូបសម្រស់ក្នុងឈុតយ៉ាងប្រណីតរបស់នាងផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *