ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនមួយចំនួនបានជ្រាបដឹងហើយថាកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកមេម៉ាយកូន១រូបស្រស់ ឡុង ម៉ានីន ( long Manin ) បានប្រកាសដំណឹងចែកផ្លូវជាមួយតារាចម្រៀង ថុល សុភិទិ យ៉ាងភ្ញាក់ផ្អើល ក្រោយជួបឧបសគ្គមួយចំនួន ដោយត្រូវប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ឃើញថា ពួកគេមិនសក្ដិសមនឹងគ្នានោះ។ ក្នុងនោះដែរ អ្នកនាង ឡុង ម៉ានីន បានប្រកាសថា «លែងបានទើសពួកខ្ញុំទៀតហើយណា នៅច្រើនទៀតតែខ្ជិលផុស ពាក្យធ្ងន់ៗពេកសម្រាប់ខ្ញុំ ខ្ញុំមិនចង់អោយគាត់មានឈ្មោះមិនល្អដោយសារមានសង្សារដូចខ្ញុំទេ
ទើបសម្រេចចិត្តចាកចេញ មិនចង់អោយប៉ះពាល់ក្តីស្រមៃគាត់ ស្រឡាញ់ខំតស៊ូមកយូរហើយ»។ដោយឡែក ក្រោយពីបែកគ្នា ស្រាប់តែថ្មីៗនេះ អ្នកនាង ឡុង ម៉ានីន បានបង្ហោះរូបថតដ៏ផ្អែមល្ហែម១សន្លឹកជាមួយតារាចម្រៀង ថុល សុភិទិ ហើយពោលពាក្យយ៉ាងចាប់អារម្មណ៍ថា «មិនបានធ្វើជាសង្សារ សុំត្រឹមជាមិត្តល្អ»។ ឃើញបែបនេះ ភិទិ បានស៊េរផុសខាងលើ ដោយមិនដាក់Captionអ្វីទាំងអស់ គ្រាន់តែដាក់ស្ទីកឃ័របេះដូងប៉ុណ្ណោះ។យ៉ាងណាមិញ បន្ទាប់ពីចែកផ្លូវគ្នាជាមួយថុល សុភិទិ ក្លាយជាមិត្តភក្ដិនឹងគ្នាវិញនោះ ស្រាប់តែនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្រីស្អាត ឡុង ម៉ានីន បង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយគូស្នេហ៍
ហើយពោលពាក្យថា «នៅជាមួយមនុស្សម្នាក់ ដែលអាចផ្តល់អ្វីៗអោយយើងបាន ដោយមិនមានលក្ខខណ្ឌ មិនមានការប,ង្ខំ គិតពីយើងច្រើនជាងខ្លួនឯង ស្របតាមយើងគ្រប់យ៉ាង ពិភាក្សាគ្រប់រឿង..ព្រមទទួលគ្រប់ចំណុចល្អ និងអាក្រក់នឹងបំពេញអោយគ្នាទៅវិញទៅមក ក្តីសុខ និងសំណាងកើតចេញពីទង្វើ និងសន្តានចិត្តរបស់បុគ្គលដែលផ្តល់តម្លៃអោយយើងដោយចិត្តស្មោះ..»។តួយ៉ាង ក្រោយពីឃើញអតីតសង្សាររបស់ខ្លួន បង្ហាញមុខគូស្នេហ៍
ហើយពោលពាក្យបែបនេះនោះ ស្រាប់តែតារាចម្រៀង ថុល សុភិទិ ចូលទៅខំមិនសរសើរថា «សមគ្នា»។ ជាការឆ្លើយតប ស្រីស្អាត ឡុង ម៉ានីន បញ្ជាក់ថា «អរគុណមិត្ត»។ រហូតមកដល់ពេលនេះ គេមិនដឹងថា ថុល សុភិទិ រកឃើញអ្នកស្អំបេះដូងហើយឬយ៉ាងនោះទេ តែកាលពីថ្ងៃទី១៨ ខែធ្នូ លោកបានបង្ហោះរូបថត១សន្លឹក ហើយពោលពាក្យយ៉ាងកម្សត់ថា «ត្រជាក់ណាស់ ខ្វះភាពកក់ក្ដៅ »៕
Leave a Reply