ង៉ា ស្រីណាន កូនស្រីតារាកំប្លែង ស្រីអ៊ីត បង្ហោះរូបជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតគួរអោយក្នាញ់ណាស់

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាស្គាល់ហើយកញ្ញា ង៉ា ស្រីណាន កូនស្រីសម្លាញ់ចិត្តរបស់តារាកំប្លែង ស្រីអ៊ីត បច្ចុប្បន្នកាន់តែប្រឡូកក្នុងវិស័យសិល្បៈយ៉ាងជិតស្និទ្ធ ដោយកាលពីពេលកន្លងទៅនាងបានចូលរួមកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក X Factor Cambodia ហើយពេលនេះ ស្រីណាន

ក៏បានបេក្ខភាពក្នុងកម្មវិធីប្រកួតស្រស់ Miss Teen International Cambodia 2023 ផងដែរ។ជាក់ស្តែង ង៉ា ស្រីណាន មានរូបរាងស្រស់ស្អាតតូចច្រឡឹង សាច់ឈាមសភ្លឺថ្លា ចំណែករូបសម្ផស្សក៏បានទៅទៀត ពោលគឺកាត់ទៅរកម្ដាយគឺតារាកំប្លែង ស្រីអ៊ីត មិនខុសនោះទេ។និយាយលើករូបសម្រស់ ថ្មីៗនេះ ស្រីណាន

កំពុងធ្វើឱ្យមហាជនក្នក់ក្នាញ់តាមសម្លឹងមើលនាងសឹងមិនប៉ប្រិចភ្នែក ក្រោយនាងតូចចង្កេះមួយក្ដាប់រូបនេះ ថតរូបចាយសម្រស់រំលេចភាពសិចស៊ីបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ទឹកមុខក្រមិចក្រមើមម្ញ៉ិកម៉្ញុករបស់ ស្រីណាន បានឆក់ចំណាប់អារម្មណ៍អ្នកលេងហ្វេសប៊ុកជាច្រើនឱ្យចូលទៅបញ្ចេញយោបល់សរសើរនាងព្រោងព្រាត៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *