ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ចែដាណា គឺជាថៅកែ ហាងពេជ្រ និងមុខជំនួញ ជាច្រើនទៀត ដែលកំពុងលេចធ្លោនៅក្នុងសង្គម និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ក្មេងចាស់ ប្រុសស្រី ជាពិសេសតាមរយៈ ទង្វើរដ៏សប្បុរសធម៌ របស់លោកស្រី ដែលតែងតែ ជួយឧបត្ថម្ភ ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ដោយឡែក ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់ ចែដាណា វិញ គ្រប់គ្នា
នឹងរឹតតែភ្ញាក់ផ្អើល ថែមទៀត ព្រោះរូបគាត់ចូលចិត្ត ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ដោយមានពេលខ្លះជិះឡានលំហែកាយ ហូបអាហារតាមផ្លូវក៏មានដែរ។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ចែដាណា បានធ្វើឲ្យ គ្រប់គ្នាភ្ញាក់ផ្អើលយយ៉ាងខ្លាំង ក្រោយបង្ហាញដីមួយកន្លែង ដែលទិញទុករាប់ឆ្នាំមកហើយ ពិតជាធំណាស់
ពិសេសរំលេចទៅដោយទេសភាពជាប់ជើងភ្នំទៀត ឃើញហើយ ពិតជារំសាយអារម្មណ៍មែន។រឹតតែពិសេសថែមទៀតនោះ ចែដាណា ខំបង្កាត់ភ្លើងដើម្បីដុតមាន់ ស្រាប់តែមួយសន្ទុះក្រោយមក បែរជាឃើញ ចំណីអាហារ មានដូចជា ពងទាកូន, បុកល្ហុង និង ប្រហិតចៀន នៅលើតុទៅវិញ ធ្វើឲ្យ ហ្វេនៗ ដាច់ចង្កេះបាត់។
Leave a Reply