តារាជើងចាស់ ណូយ វ៉ាន់ណេត លេងស្ទាយថ្មីបែបយុវវ័យ ច្រៀងបទសម័យថ្មី ធ្វើអោយពុកម៉ែបងប្អូន សើចដាច់ផ្ងារ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែពូមីងបងអូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត គឺជាសិល្បកររៀមច្បងមួយរូបដែលទទួលបានការស្រឡាញ់ចូលចិត្តពីបណ្ដាមហាជនគ្រប់ស្រទាប់វណ្ណៈ ព្រោះថាទឹកដមសំឡេងផ្អែមពីរោះរបស់លោក បានបំពេអារម្មណ៍ទស្សនិកជនឱ្យទោរទន់លង់ស្តាប់មិនតិចនោះទេ។ដោយឡែក មហាជនធ្លាប់តែឃើញលោក ណូយ វ៉ាន់ណេត ច្រៀងតែបទចម្រៀងពីដើម បែបមនោសញ្ចេតនា អន្លង់អន្លោច

ជាមួយនឹងការតែងខ្លួនបែបស្រគត់ស្រគំជាដើម ដោយមិនធ្លាប់បានឃើញនោះទេដែលលោកស្លៀកជាមួយនឹងសម្លៀកបំពាក់បែបយុវវ័យសម័យថ្មី។ជាក់ស្ដែង ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាជើងចាស់រូបនេះកាន់តែចាប់អាម្មណ៍ និង ផ្ទុះការសរសើរខ្លាំង ក្រោយពីបានឃើញលោកបង្ហាញវត្តមានក្នុងកម្មវិធី The Wall Song Cambodia ជាអ្នកច្រៀងក្រោយជញ្ជាំងដែលបកស្រាយចម្រៀងមួយបទជាសំនៀងដើមរបស់ឧកញ៉ា ខេមរៈ សេរីមន្ត មានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា»

ច្រៀងរួមជាមួយនឹងតារាចម្រៀងគឺកញ្ញា វ៉ាន់ នីឡា ដែលធ្វើឱ្យទាំងមហាជន និង តារាកិត្តិយសដែលបានចូលរួមនឹកស្មានមិនដល់ស្ទើរគ្រប់គ្នា។យ៉ាងណាមិញ ដោយវីដេអូនៃការបកស្រាយចម្រៀងរបស់កីឡាជើងចាស់រូបនេះ​ ជាមួយនឹងសិស្សប្អូនជំនាន់ក្រោយ ត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកពេញបណ្ដាញសង្គម ដោយភ្ជាប់នឹងពាក្យពេចន៍សរសើរជាច្រើនជាមួយនឹងការសរសើរមិនដាច់ពីមាត់ ពីការបត់បែនខ្លួនបានគ្រប់ទម្រង់ និង គ្រប់កាលៈទេសៈរបស់លោកផងដែរ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *