ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងអូនជាច្រើន ពិសេសប្រើប្រាស់បណ្តាញសង្គម Tik Tok និងហ្វេសប៊ុក តែម្តង ប្រាកដជាស្គាល់ អ្នកលក់ផលិតផលតាមអនឡាញ ពូកែ លេងពាក្យសំដី និយាយចាក់ទឹកមិនលេច ចែ យូរ៉ា ជាក់ជាមិនខាន ។ រាល់វីដេអូគាត់ចេញម្តងណា គឺតែងតែធ្វើឲ្យ គ្រប់គ្នាសើចចុកពោះ មើលហើយ មើលទៀត អត់ចេះធុញទ្រាន់ទេ ពិសេស និយាយផ្លែផ្កា ឌឺដង ដាក់ស្វាមី របស់ខ្លួន ហ្នឹងហ្មង។ដោយឡែក នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ ហ្វេនៗ ផ្អើលទំាងព្រឹក
ក្រោយទទួលបានដំណឹងថា ចែយូរ៉ា សម្រាលបានកូនស្រី ម្នាក់ទៀត ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ពិសេសមានមុខមាត់គួរឲ្យស្រឡាញ់ថែមទៀតផង។ រំភើបពេក ចែយូរ៉ា ទំលាយចេញមក ទំាងទឹកមុខ ស្រស់ស្រាយ ថា ៖«អារម្មណ៍ពិបាកពិព័ណ៌នា ស្វាគមន៏សមាជិកថ្មី ឈ្មោះ ផុន ឈីវហ្គី ភេទ ស្រី កើតថ្ងៃចន្ទ័ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង៩:៣០ ទម្ងន់៣.៤គីឡូក្រាម សុខភាពល្អទាំងម្ដាយ និងកូន អរគុណដល់ក្រុមលោកគ្រូពេទ្យ
ដែលយកចិត្តទុកដាក់ អរគុណបងអូនពូមីងតាយាយ ទាំងអស់គ្នាដែលជូនពរអូន»។ក្រោយពីចេញមកបង្ហោះរូបភាពស្វាគមន៍សមាជិកថ្មីនេះ គេឃើញថា មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរព្រោងពា្រតផងដែរ។ គួរបញ្ជាក់ថា ចែ យូរ៉ា និង ស្វាមី ដែលមានឈ្មោះថា កែវ វិចិត្រ មានកូនសរុប ៣ នាក់ ដែលកូនច្បង ២ នាក់ ជាកូនប្រុស និង កូនទី ៣ នេះ ជាកូនស្រី៕
Leave a Reply