ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងអូនជាច្រើនបានជ្រាបដឹងហើយថា លោក ថុល សុភិទិ គឺជាអតីតបេក្ខភាពមួយរូបដែលមានភាពលេចធ្លោយ៉ាងខ្លាំង ក្នុងចំណោមកំពូលបេក្ខជន TOP 4 ក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលមានសមត្ថភាព បកស្រាយគ្រប់ប្រភេទចម្រៀង ហើយថែមទាំងមានមុខមាត់សុភាពរាបសា សង្ហា ជាពិសេស្នាមញញឹមដ៏មានមន្តស្នេហ៍របស់លោកតែម្តង ។ ដោយឡែក បើទោះបីជា លោក ថុល សុភិទិ មិនទទួលបានជោគជ័យក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោកមួយនេះក៏ពិតមែន
ប៉ុន្តែរូបលោក ក៏បានក្លាយខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសមួយរូបផងដែរ ហើយលោកក៏ត្រូវបានអ្នកគាំទ្រ មានការពេញចិត្តជាមួយសមត្ថភាព និងទឹកដមសំនៀងរបស់លោកយ៉ាងខ្លាំងផងដែរ ។យ៉ាងណាមិញ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ នាម្សិលមិញនេះ ស្រាប់តែខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀង MV របស់លោក ថុល សុភិទិ ក្រោមចំណងជើងថា «One Night» ដែលបទចម្រៀងមួយនេះ ពិតជាមានទឹកដមសំនៀងផ្អែមពីរោះ មានមន្តស្នេហ៍ដល់ហើយ ជាពិសេសនោះ ពេជ្រ សូលីកា បានសម្តែងក្នុងចម្រៀង MV មួយនេះទៀត
ធ្វើឲ្យអ្នកគាំទ្រមើលហើយចូលទៅ ខំមិន ថា៖«ម៉េចបានមើលMVបណ្តើរញញឹមបណ្តើរចឹង, ចាំយូហើយពិរោះហើយMVវិញកប់ម៉ង, អ្នកច្រៀងគុណភាព MV ក៏គុណភាព, សំដែងបានល្អណាស់គុណភាព, ចេញ MVដំបូងគេបោកម៉ងបងទិ, សង្ហារមេសអាយដល, បងទិ MV ដំបូង តែយាយពីថាអែមហួស, ស្ដាប់ហើយញញឹមម្នាក់ឯង ពិរោះណាស់ប្អូន, គួរណាតែ Sweet ជាងនេះ សម» ៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply