រំភើបជំនួស! ស្ថាបនិកថ្មី MGC អ៊ឹម សុគន្ធា ប្ដេជ្ញាចិត្តធ្វើឱ្យកម្មវិធីប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស សិល្បៈ វប្បធម៌

ភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីប្រកួតសម្រស់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឬ Miss Grand Cambodia បានប្រកាសវត្តមាន អ្នកនាង អ៊ឹម សុគន្ធា គឺជាស្ថាបនិកថ្មី ដើម្បីគ្រប់គ្រងដំណើរការកម្មវិធីមួយនេះចាប់ពីឆ្នាំ ២០២៣ តទៅ បន្ទាប់ពីលោក អ៊ិន សុភិន ប្រកាសដកខ្លួនចេញពីវិស័យបវរកញ្ញាមួយនេះ។ជាមួយនឹងការទទួលបានសិទ្ធិធ្វើជាស្ថាបនិកថ្មីនេះដែរ

អ្នកនាង អ៊ឹម សុគន្ធា បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង និង ប្ដេជ្ញាចិត្តធ្វើកម្មវិធី Miss Grand Cambodia ប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស សិល្បៈ វប្បធម៌ ហើយជាពិសេសនោះ អ្នកនាងប្ដេជ្ញានឹងនាំទំនៀមទម្លាប់ដ៏ស្រស់ផូរផង់របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកភាពបានស្គាល់។ អ្នកនាង អ៊ឹម សុគន្ធា បានរៀបរាប់ដោយសេចក្ដីរំភើបថា ៖

«នាងខ្ញុំពិតជាមានកិត្តិយស និង មោទកភាពបំផុតដែលបាននាំមកជូននូវកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២២🇰🇭 នាងខ្ញុំពិតជាមានសេចក្ដីរំភើបក្រៃលែងឥតឧបមា នាងខ្ញុំនឹងប្ដេជ្ញាចិត្តសម្រាប់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជានឹងប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស សិល្បៈ វប្បធម៌។ ជាពិសេសនាំយកទំនៀមទម្លាប់ដ៏ស្រស់ផូរផង់របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»។អ្នកនាងបន្តទៀតថា ៖ «នាងខ្ញុំជាថ្នាក់ដឹកនាំម្នាក់ព្យាយាម កែប្រែរាល់ចន្លោះខ្វះខាតឱ្យអស់លទ្ធភាព ហើយយល់ស្របតាមមតិអ្នកគាំទ្រជាផ្នែកមួយដ៏សំខាននៃកម្មវិធីផងដែរ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *