អ្នកនាង ខ្ញុង ទម្លាយវីដេអូយំរៀបរាប់ទាំងក្តុកក្តួលរឿងបំណុលទៅកាន់បងអូនថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងអូនជាច្រើនប្រាកដណាស់ពិតជាបានស្គាល់ច្បាស់ហើយ អ្នកនាង ស្រេង សុកាន់ដា នោះ ដែលគ្រប់គ្នាតែងតែហៅថា ស្រីខ្ញុង ហើយក៏ជាតារាកំប្លែងស្រីមួយរូបសម្បូរដោយប្រជាប្រិយភាព ជាមួយការប្រើប្រាស់ពាក្យសម្តីបែបកំប្លុកកំប្លែង កាយវិការដ៏ប៉ិនប្រសព្វ ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយរំសាយអស់ភាពកង្វល់ ។ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ អ្នកនាង ខ្ញុង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងផ្ទុះពាសពេញបណ្តាញសង្គម ក្រោយពីតារាកំប្លែងស្រីរូបនេះ បានចេញមុខមកឡាយជាសាធារណៈ

ឲ្យមហាជណទូរទាំងប្រទេសឲ្យបានដឹងថា នាងមានបញ្ហាផ្ទាល់ខ្លួន ជាមួយរឿងជាប់បំណុលគេដល់ទៅ ៥៧ ម៉ឺនដុល្លារ ឯណោះ ហើយក៏បានស្នើរសុំសប្បុរសធម៌ម្នាក់ ១ ដុល្លារ ដើម្បីទុកចិញ្ចឹមកូន ។ ដោយឡែក ថ្មីៗនេះតារាកំប្លែងស្រីរូបខាងលើនេះ បានទម្លាយវីដេអូប្រហែលជា ៥ នាទី ដោយភ្ជាប់ជាមួយសារលើកឡើងថា៖ “ខ្ញុំមិនមែនជាមនុស្សរឹងមាំអីណាស់ណាទេ តែអ្វីដែលខ្ញុំធ្វើបានគឺប៉ុណ្ណឹង មិនមែនខ្ញុំមិនខ្មាស់ គេមិនមែនខ្ញុំមិនចេះបាក់-ទឹកចិត្ត-ឡើយ-តែទំហំចិត្តនិងក្តីស្រឡាញ់ចំពោះកូនៗវាជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ឲ្យខ្ញុំតស៊ូ ។តាមរយៈវីដេអូប្រហែលជា ៥ នាទីនេះ តារាស្រីរូបនេះ ក៏បាននិយាយប្រាប់ឲ្យដឹងទៀតថា ៖

“ចាស៎បងប្អូនទាំងអស់គ្នា វីដេអូមួយនេះខ្ញុំថតទុកហើយខ្ញុំនឹងផុសវាទុកជាកម្លាំងចិត្ត នឹងការផ្តល់កម្លាំងចិត្តដល់បងៗ មិនថាប្រុសមិនថាស្រីដែលគាត់ជួបជាមួយបញ្ហាបំណុលដូចជានាងខ្ញុំ សម្រាប់ខ្ញុំគឺមានបញ្ហាបំណុលជាប់ខ្លួន ទាំងដែលខ្លួនឯងជាមនុស្សរបស់មហាជន មានគេស្គាល់តែមួយប្រទេស តែសម្រាប់ខ្ញុំមែនខ្ញុំមិនធ្លាប់គេទេ បញ្ហាគិតខ្លី ខ្ញុំធ្លាប់គិតប៉ុន្តែពេលខ្ញុំគិតហើយ ខ្ញុំក៏នឹកសង្វេគដល់អ្នកដែលនៅរស់ ដូចជាកូនខ្ញុំ ប្តីខ្ញុំ អ៊ីចឹងគឺពេលខ្ញុំគិតម្តងទៀតថា ពេលដែលខ្ញុំគិតខ្លីទៅអ្នកណាអ្នកដែលសង្វេគបំផុត ដែលគួរឲ្យអាណិតបំផុត សម្រាប់យើងបើយើងគិតខ្លី គឺយើងទៅផុតហើយ

តែកូនរបស់យើង ប្តីរបស់យើងគ្រួសាររបស់យើង ជាពិសេសគឺកូនជាមនុស្សដែលគួរឲ្យអាណិតបំផុត ចឹងហើយខ្ញុំចង់ផ្ញើរនេះទៅដល់អ្នកដែលមានបញ្ហាបំណុលទាំងអស់ រឹងមាំឡើង តស៊ូឡើង ខ្ញុំជឿថាក្នុងលោកនេះមិនមានរឿងអ្វីដែលដោះស្រាយមិនបានទេ ដោយសារតែ កុំដោយសារតែបំណុលធ្វើឲ្យយើងត្រូវទៅទាំងមិនទាន់អស់បុណ្យ ខ្ញុំជឿថាពេលខ្លះ គាត់មានការគៀបសង្កត់ពីម្ចាស់បំណុល ជូនកាលម្ចាស់បំណុលមានច្រើន មានបួនដប់នាក់ មានម្ភៃនាក់ សាបសិបនាក់ ប៉ុន្តែដប់ម្ភៃនាក់លើកលែងទោសឲ្យគាត់ ទុកពេលឲ្យគាត់…”៕សូមបងអូនទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *