ភ្នំពេញ ៖ ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថាក្រោយលែងលះជាមួយ អ្នកនាង ដេត ម៉ាលីណា គេឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ដោយឡែក កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ចំថ្ងៃខួបរបស់ខ្លួន លោក ឌួង ឆាយ
បានធ្វើកម្មវិធីតូចមួយជាលក្ខណៈគ្រួសារ ជុំទាំង ឪពុកម្តាយ, ប្អូនៗបង្កើត កូនៗ និង អនាគតភរិយា មើលទៅពិតជាកក់ក្តី និងមានក្តីសុខណាស់។ឆ្លៀតក្នុងឱកាសពិសេសនេះ លោក ឌួង ឆាយ បានទំលាយពាក្យក្នុងចិត្តចេញមកថា “រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណអ្នកទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណាបាទHAPPY BIRTHDAY TO ME ថ្ងៃខួបកំណើតរបស់ខ្ញុំ ក៏ជាថ្ងៃ ដែលអ្នកម្តាយរបស់ខ្ញុំ មានការឈឺចាប់ ជាទីបំផុត កាលពីជាង ៣០ ឆ្នាំមុន
គឺជាថ្ងៃដែលអ្នកម្តាយបានប្រសូត្រខ្ញុំបាទមក។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែជ្រើសយកឱកាសដ៏ពិសេសនេះ ដើម្បីប្រារព្ធពិធីខួបកំណើតជាមួយអ្នកម្តាយ នឹងព្រមស្ម័គ្រធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីឲ្យអ្នកម្តាយបានទទួលនូវភាពកក់ក្តៅពីកូន និងសូមឲ្យអ្នកម្តាយ មានសេចក្តីរំភើបរីករាយ ដើម្បីជាការតបស្នងដឹងគុណ ដ៏ធំធេងចំពោះនូវ រាល់ការលះបង់ កន្លងមក ដែលអ្នកម្តាយបានលះបង់សម្រាប់ជីវិតរបស់កូន។ខ្ញុំបាទសូមគោរព និងសូមទទួលនូវការមេត្តាសណ្តោសប្រណី អភ័យទោសអំពីអ្នកម្តាយ ដ៏មានគុណចំពោះនូវរាល់កំហុសខុសឆ្គងទាំងឡាយ
ដែលកូនមានកន្លងមក និងតែងតែ ធ្វើឲ្យអ្នកម្តាយ មានការអាក់អន់ស្រពន់ចិត្ត។ សេចក្តីស្រលាញ់ការគោរព ដែលកូនមាន គឺពិតជាធំធេងណាស់ សំរាប់អ្នកម្តាយ ជាទីគោរព ស្រលាញ់ ដ៏មានគុណរបស់កូន នារីស្អាតងាយស្រួលរកណាស់ ប៉ុន្តែនារីមានចរឹតយាមាយាទល្អ មិនចេះផឹកសុរាមេរយ ដែលយល់ចិត្ត និងដឹងទុក្ខលំបាកយើងហើយព្រមទទួលយកអ្វីៗគ្រប់យ៉ាងរបស់យើងគឺមិនងាយរកបាននោះទេ។ អរគុណអូនសំរាប់ចូលមកក្នុងជីវិតបង”។
Leave a Reply