រំភើបជំនួស! ទីបំផុតលោកសាពូន មីដាដា បំពេញបំណងកូនស្រីច្បងហើយដោយប្រកាសក្តែងៗថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា លោក កៅ សីហា អ្នកដឹកនាំរឿងដ៏ល្បី បានជ្រើសរើស សាពូន ដារ៉ាភិមាន ដែលជាកូនស្រីរបស់ខ្លួន យកទៅ កែច្នៃឲ្យមានពន្លឺចែងចាំង ជះរស្មី លើវិថីសិល្បៈនោះ ស្រាប់តែ សាពូន មីដាដា ចេញមុខជំទាស់ថា ៖ «កូនស្រីមាសឪពុក ច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល កូនស្រីដ៏កំសត់របស់ពុក ឆាកជីវិតគឺកំសត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំ បើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បៈដូចឪពុកទេ 9ឆ្នាំហើយ

ដែលពុកចាកចេញពីវិថីសិល្បៈដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន”។ យ៉ាងណាមិញ ក្រោយគិតបានមួយរយៈ ស្រាប់តែ មកដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ លោកសម្រេចបំពេញបំណងកូនស្រី វិញហើយ ដោយប្រកាសថា “កូនសិស្សថ្មី ចាប់ផ្តើមរៀនពីពេលនេះទៅហើយ”។ដោយឃើញបែបនេះ អ្នកគាំទ្រ នាំគ្នាចូលខំមិនព្រាតថា

«អរគុណបងប្រុសដែលបំពេញបំណងពួកគាត់, សូមគាំទ្រ​សំឡេង លោក សំពូន និងសំឡេងក្មួយៗ, បងស្រឡាញ់សំឡេងនាងតូចណាស់ សំឡេងនាង​ទន់ភ្លន់ មនោសញ្ចេតនា​ធម្មជាតិពិតៗ ស្រទន់ អារម្មណ៍​លន្លង់លន្លោច​។ប្អូនបណ្តុះបណ្តាលនាងផង។ជូនពរឲ្យ​នាងបានទទួលនូវ​ការគាំទ្រពីមហាជន។។ឆ្លើយតបទៅនឹងខំមិនលើកឡើងថា « សូមគាំទ្រ​សំឡេង លោក សំពូន និងសំឡេងក្មួយៗ» តារាចម្រៀង សាពូន មីដាដា តបថា «កូនក្មួយដុកដាន់ ចង់រៀនភ្លេងពេកលោកជំទាវ អ៊ីចឹងមានតែបំពេញបណ្តោយតាម​លទ្ធភាព ដែលខ្ញុំអាចធ្វើទៅបានតែប៉ុណ្ណោះ»៕​

&


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *