ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ហើយលោក ឌួង ឆាយ គឺជាអ្នកជំនួញដ៏ល្បីម្នាក់និងជាបុគ្គសាធារណៈផងដែរនៅក្នុងបណ្តាញសង្គមផងដែរ៕ ក្នុងនោះ លោកឌួង ឆាយ បានបើកសម្ពោធមុខជំនួញថ្មី ខ្នាតយក្ស របស់ខ្លួនក្នុងកម្មវិធីនោះមាន ពិធីសម្ពោធការិយាល័យ បុរីដោនថោន ពិធីបញ្ចុះបឯមសិលា បើកការដ្ឋានសាងសង់ គំរោងបុរីដោនថោន ពិធីបញ្ចុះបឯមសិលា បើកការដ្ឋានសាងសង់ផ្សារ ទំនើបដោនថោន ដោយរៀបចំធ្វើឡើង នៅកន្លែងតែមួយ ថ្ងៃតែមួយ
មើលទៅពិតជាអធិកអធម និងកក្រើកខ្លាំងណាស់ នៅផ្លូវ 2004 ៕យ៉ាងណាមិញ ម្សិលម៉ិញនេះទៀត នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ លោកបានធ្វើពិធីសាងសង់ ភូមិគ្រឹះ វីឡាឃីង ខ្នាតយក្ស មួយទៀតបាត់ ពិសេសជាមួយ ប្អូនៗ របស់លោកថែមទៀតផង ដែលមានទីតាំង ស្ថិតនៅ វិថីឧកញ៉ា ឌួង ងៀប កែងជាមួយវិថី 2004 ក្នុងគម្រោងលោក គឺនៅលើផ្ទៃដី ទំហំដី 3 ហិចតា មានផ្ទះជាច្រើន ប្រភេទសំរាប់ ប្រកបអាជីវកម្ម,
វីឡាទោល និងវីឡាភ្លោះសំរាប់រស់នៅបែបទំនើបទាន់សម័យជាមួយការរចនាបទ និងបំពាក់គ្រឿងបរិក្ខារយ៉ាងប្រណិតជាទីបំផុត និងមានក្លឹបហាត់ប្រាណដ៏ធំ អាងហែលទឹកដ៏វែង បំពាក់ឧបករណ៏ហាត់ប្រាណ ទំនើប បច្ចេកវិទ្យាចុងក្រោយបង្អស់ សម្រាប់ហាត់ប្រាណ សុខភាពលំហែរកម្សាន្ត កាត់បន្ថយភាពតានតឹង៕ឃើញគ្រួសារលោកជួបជុំ ទំាងបងប្អូន និងឪពុកម្តាយ បែបនេះ គ្រប់គ្នាបង្ហាញអារម្មណ៍ទំាងនេះចេញមកថា ៖ ប៉ាបង នៅជាប៉ាបង រាល់គម្រោងបង ជោគជ័យ ព្រោះប៉ាបងនៅជាប់បង ជានិច្ច, អបអរបង ប្រុសសំខាន់គ្រួសារជុំគ្នា, បានប្រពន្ធក្រោយស្អាតណាស់លោកពូ។ដូចតួស្រីតារាថៃ, Congratulations, សមគ្នាណាស់ ខ្ញុំចូលចិត្តមើលប្រពន្ធគាត់។
Leave a Reply