ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា រយៈពេលប្រមាណជិត ២៦ ឆ្នាំ មកហើយ ពោលគឺចាប់ពីអំឡុងខែមេសា ឆ្នាំ ១៩៩៧ ដល់ពេលនេះ ឧកញ៉ា ព្រាប សុវត្ថិ និង ភរិយាកាន់តែរឹតចំណងស្នេហ៍យ៉ាងមានសុភមង្គល រហូតត្រូវបានមហាជនចាត់ទុកជាក្រុមគ្រួសារគំរូ ដែលមានក្តីសុខ ជោគជ័យខ្លាំងទាំងជីវិតគ្រួសារ ព្រមទាំងការងារ និង ការរកស៊ី។ដោយឡែក កន្លងមក ពោលគឺរយៈពេល ២៥ ឆ្នាំ
នៃខួបអាពាហ៍ពិពាហ៍ម្តងៗ គេរមែងឃើញ ឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា បានផុសរូបភាពក្នុងថ្ងៃមង្គលការ កម្រនឹងមានវីដេអូណាស់ តែកាលពីពេលថ្មីៗនេះ តាមរយៈផេក «Preapsovath Brand» បានទម្លាយវីដេអូរាំ ក្នុងកម្មវិធីមង្គលការរបស់កំពូលតារាចម្រៀងខាងលើផងដែរ។វីដេអូនោះដែរ មិនត្រឹមតែធ្វើឱ្យមហាជនបានចូលទៅមើលច្រើននោះទេ តែអ្វីដែលកាន់តែចាប់អារម្មណ៍ គឺសារអមនឹងវីដេអូនោះបានសរសេរថា៖ «កូនកំលោះ ប៉ិនអៀនណាស់!»៕
Leave a Reply