កូនស្រីអ្នកនាង Love Riya អូនទែនទែន ចេះលេងទឹកមុខស្ងួត ក្រោយម៉ាក់ៗ ស្រឡាញ់អូន ផាយុ ជាងខ្លួន (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។មិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធីដ៏អធិកអធមនេះត្រូវបានរៀបចំ និងធ្វើឡើង នៅឯ

គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ ក្រោយៗមក ទំនាក់ទំនងជាប្តីប្រពន្ធ របស់អ្នកទំាងពីរ តែងតែបង្ហាញស្នាមញញឹម ក្តីសុខ និងមានសុភមង្គលខ្លាំងណាស់ ជាមួយ អូនទែនទែន ហើយញឹកញាប់ណាស់បាននាំគ្នា ទៅដើរលេងលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដោយឆ្លៀតពេលពីរបររកស៊ី និងការងារ មើលទៅ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។មិនយូរប៉ុន្មាន Love Riya មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ អ្នកលក់ឡេ រូបនេះ

បានសម្រាលកូនប្រុសទី ២ របស់ខ្លួនដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អណាស់ ថែមទំាងមានឈ្មោះពីរោះទៀត ដាក់ថា ហៀង អារីយ៉ាផាយុ ហៅ តន។ មិនត្រឹមតែប៉ុណ្ណោះទេ ភាគច្រើនថាមុខអូនកាត់ដូចប៉ាៗគេតែម្តង ដោយមានច្រមុះស្រួច និងទម្រង់មុខ សង្ហាមិនចាញ់លោក​ ហេង គីមហៀង ប៉ុន្មានទេ។ គ្រាន់តែឮ សំឡេងកូនប្រុស កើតភ្លាម លោក ហេង គីមហៀង សប្បាយចិត្ត សឹងតែរកពាក្យនិយាយអត់ចេញ បានត្រឹមពោលទំាងរំភើបថា ៖ «ថ្ងៃដែលខ្ញុំរងចាំ​ថ្ងៃទី 12​ ខែ12​ ឆ្នាំ2022 វេលាម៉ោង​ 9:00នាទីព្រឹក រីករាយ និង សូមស្វាគមន៍​ កូនប្រុសរបស់ប៉ាៗ​ អូនឈ្មោះ​ ហៀង​ អារីយ៉ាផាយុ ឥឡូវអូនចេញមកមើលពិភពលោកយើងហើយ​

លោកតា​ យាយ​ អ៊ុំ​ ពូ​ មីង​ សុំពាក្យជូនពរអូនម្នាក់មួយផង ប៉ាៗសូមអរគុណប្រពន្ធសម្លាញ់ខ្លាំងណាស់សម្រាប់ការលះបង់”។ ដោយឡែក នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ចំថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំ ហើយក៏ចំខែ ដែល Love Riya សម្រាលកូនទី២ ដែលនោះ ធ្វើឲ្យ លោក ហេង គីមហៀង នៅមិនសុខទេ ក៏បានយកនំខេក ទៅជូនភរិយាជាទីស្រឡាញ់ រួចពោលពាក្យបែបនេះចេញមកថា “ប្ដីអរគុណខ្លាំងណាស់ សម្រាប់ការស្រលាញ់ និងការលះបង់ គ្រប់បែបយ៉ាង

មកអោយបង ថ្ងៃនេះ ឆ្នាំមុន គាត់យល់ព្រមរៀបការ ជាមួយនឹងខ្ញុំ ថ្ងៃនេះ ឆ្នាំនេះ គាត់បង្កើតកូនអោយខ្ញុំ បងពិតជាអរគុណប្រពន្ធ ខ្លាំងមែនទែន Love Riya 15-12-2021 15-12-2022″។ កាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ តាំងពីប្អូនប្រុសកើតចេញមក គេឃើញ ទែនទែន អត់ព្រមទៅណាទេ នៅក្បែរប្អូនជានិច្ច មើលទៅពិតជាស្រឡាញ់ប្អូនខ្លាំងណាស់ ដោយបង្ហាញសកម្មភាព ​ឱប ថើប និងនៅការពារ អត់ព្រមទៅណាទេ ដល់ថ្នាក់ម៉ាក់ៗ ក៏និយាយដែរថា “គ្មានលុយឡានអួតទេ មានតែកូនអួត ចេចេ អង្គុយមើលប្អូន”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *