ថាមែនៗ! ក្រោយ លីម តិចម៉េង បង្ហោះសារប្លែកៗដូចមានរឿង ស្រាប់តែណុប ប៉ាយ៉ារិទ្ធ ចេញមុខដាក់ចំៗថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថាថ្មីៗនេះ ស្របពេលធ្វើដំណើរលើវិថីសិល្បៈចម្រៀង និង ក្លាយជាអាយដល តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចម្លែកចិត្តចំពោះរូបលោកជាខ្លាំង បន្ទាប់ពីសុខៗក៏បានឃើញលោកបង្ហោះសារនិយាយប្លែកៗហាក់កំពុងតែទទួលរងសម្ពាធពីវិស័យសិល្បៈចម្រៀងដែលកំពុងប្រឡូកនេះ។ដោយឡែក ជុំវិញការបង្ហោះសារនិយាយប្លែកៗនេះដែរ អាយដលតូចរូបនេះពុំបាននិយាយបញ្ជាក់ច្បាស់ឱ្យដឹងថាកំពុងមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែសរសេររៀបរាប់ទៅកាន់មហាជនថា ៖

«ប្រហែលជាថ្ងៃមុនគេយល់ច្រឡំលើខ្ញុំ តែថ្ងៃនេះនៅតែយល់ច្រឡំលើខ្ញុំ ប្រហែលជាថ្ងៃក្រោយនៅតែយល់ច្រឡំលើខ្ញុំទៀត តែខ្ញុំនៅតែជាខ្ញុំ អ្វីដែលល្អ មានប្រយោជន៍ មានតម្លៃសម្រាប់ជីវិត គឺខ្ញុំនៅតែបន្តចែករំលែកក្នុងនាមជាខ្មែរ ខ្ញុំគ្រាន់តែជាអ្នកចម្រៀងម្នាក់របស់បងប្អូនគ្រួសារខ្មែរទាំងអស់គ្នា ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំជាតារានោះទេ ខុសត្រូវ ខ្វះខាត ត្រង់ចំណុចណាបងប្អូនអាចពិចារណាតាមការគួរ ព្រោះខ្ញុំមិនអាចតម្រូវតាមសំណូមពររបស់បងប្អូនទាំងអស់គ្នាបានទេ មនោសញ្ចេតនា និង ការងារ គឺដាច់ដោយឡែកពីគ្នា មិនអាចលម្អៀងបានទេ ហើយបងប្អូនអ្នកគាំទ្រទាំងអស់របស់ខ្ញុំ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ សូមអរគុណ»។យ៉ាងណាមិញ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់អាយដលតូច លីម តិចម៉េង

នាំគ្នាចែករំលែក និង បញ្ចេញមតិវែកញែកសួរនាំជុំវិញការបង្ហោះសារប្លែករបស់អាយតូចរូបនេះបន្តបន្ទាប់ដោយក្ដីងឿងឆ្ងល់ និង បង្ហាញការលើកទឹកចិត្តដល់រូបលោកផងដែរ។ស្របពេលនោះដែរ ក្រោយឃើញ លីម តិចម៉េង បង្ហោះសារហាក់បង្ហាញថាកំពុងមានសម្ពាធបែបនេះ ក៏បានឃើញលោក ណុប បាយ៉ារិទ្ធ ចូលបញ្ចេញមតិបង្ហាញទឹកចិត្តក្នុងនាមជាបងប្រុសម្នាក់ចំពោះអាយដលតូចរូបនេះដោយរៀបរាប់បង្ហាញការលើកទឹកចិត្តយ៉ាងកក់ក្ដៅផងដែរ។ក្នុងនោះ លោក ណុប ប៉ាយ៉ារិទ្ធ សរសេរៀបរាប់ថា ៖ «ត្រូវតែរឹងមាំ និង ច្បាស់លាស់ចំពោះខ្លួនឯង។ មានតែខ្លួនយើងប៉ុណ្ណោះដែលស្គាល់ពីខ្លួនយើងច្បាស់ជាងនណាៗទាំងអស់ទាំងក្នុង និង ក្រៅ។ ចូរចងចាំថាចុងស្រស់ដែលខ្ពស់រមែងយោលយោគដោយកម្លាំងខ្យល់បក់បោក។

ដើរកាត់ភ្លៀងទោះជាទទូលឆ័ត្រក៏នៅតែប៉ះទឹកភ្លៀងដែលសាច។ បើច្បាស់លាស់ថាខ្លួនយើងត្រឹមត្រូវមិនបាច់ដើរពើងទ្រូងទេ តែក៏អាចញញឹមដោយមោទនភាព។ មនុស្ស១០ នាក់ចិត្តខុសគ្នា ៧ នាក់ អាចមានចិត្តដូចគ្នាត្រឹម ៣ នាក់ប៉ុណ្ណោះ ដូច្នេះខ្លាចតែយើងខុសឆ្គងទៅលើនរណាម្នាក់ បើមិនមានទេ សូមទុកឱ្យពេលវេលាជាអ្នកសម្រេចចុះ យូរ និង ឆាប់គេនឹងយល់ហើយបើគេមិនយល់ទេ មានន័យថាគេចង់គិតបែបនោះ។ បើគេមិនមែនជាមនុស្សរឹងទទឹងគេអាចនឹងកែប្រែការគិតនៅថ្ងៃមួយ តែបើគេជាមនុស្សរឹងទទឹងហើយ ទោះព្រះជាម្ចាស់ក៏មិនអាចផ្លាស់ប្តូរការគិតរបស់គេដែរ។ បន្តររក្សារអំពើល្អទៅកាន់មនុស្សជាទីស្រលាញ់ដែលគាត់ស្រលាញ់ និង ឱ្យតម្លៃយើងឱ្យបានច្រើនជាងយកពេលទៅខ្វល់នឹងមនុស្សអវិជ្ជមាន»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *