អុញនោះ! ស្ងាត់ៗតារាចម្រៀងលីម តិចម៉េង បង្ហោះសារតូចចិត្តខ្លាំងជាពិសេសផ្តាំសារទៅកាន់ហ្វេនៗថា

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងអូនជាច្រើនបានជ្រាបដឹងហើយថា ថ្មីៗនេះ ស្របពេលធ្វើដំណើរលើវិថីសិល្បៈចម្រៀង និង ក្លាយជាអាយដលក្នុងចិត្តមហាជនជាច្រើនហើយនោះ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ចម្លែកចិត្តចំពោះរូបលោកជាខ្លាំងបន្ទាប់ពីសុខៗក៏បានឃើញលោកបង្ហោះសារនិយាយប្លែកៗហាក់កំពុងតែទទួលរងសម្ពាធពីវិស័យសិល្បៈចម្រៀងដែលកំពុងប្រឡូកនេះ។ដោយឡែក ជុំវិញការបង្ហោះសារនិយាយប្លែកៗនេះដែរ

អាយដលតូចរូបនេះពុំបាននិយាយបញ្ជាក់ច្បាស់ឱ្យដឹងថាកំពុងមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែសរសេររៀបរាប់ទៅកាន់មហាជនថា ៖ «ប្រហែលជាថ្ងៃមុនគេយល់ច្រឡំលើខ្ញុំ តែថ្ងៃនេះនៅតែយល់ច្រឡំលើខ្ញុំ ប្រហែលជាថ្ងៃក្រោយនៅតែយល់ច្រឡំលើខ្ញុំទៀត តែខ្ញុំនៅតែជាខ្ញុំ អ្វីដែលល្អ មានប្រយោជន៍ មានតម្លៃសម្រាប់ជីវិត គឺខ្ញុំនៅតែបន្តចែករំលែកក្នុងនាមជាខ្មែរ ខ្ញុំគ្រាន់តែជាអ្នកចម្រៀងម្នាក់របស់បងប្អូនគ្រួសារខ្មែរទាំងអស់គ្នា

ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំជាតារានោះទេ ខុសត្រូវ ខ្វះខាត ត្រង់ចំណុចណាបងប្អូនអាចពិចារណាតាមការគួរ ព្រោះខ្ញុំមិនអាចតម្រូវតាមសំណូមពររបស់បងប្អូនទាំងអស់គ្នាបានទេ មនោសញ្ចេតនា និង ការងារ គឺដាច់ដោយឡែកពីគ្ នាមិនអាចលម្អៀងបានទេ ហើយបងប្អូនអ្នកគាំទ្រទាំងអស់របស់ខ្ញុំ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ សូមអរគុណ»។យ៉ាងណាមិញ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់អាយដលតូច លីម តិចម៉េង នាំគ្នាចែករំលែក និង បញ្ចេញមតិវែកញែកសួរនាំជុំវិញការបង្ហោះសារប្លែករបស់អាយតូចរូបនេះបន្តបន្ទាប់ដោយក្ដីងឿងឆ្ងល់៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *