ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ចែ កា មានឈ្មោះពិត អឿន ម៉ូលីកា ដែលរូបនាងធ្លាប់ជាអតីតារាចម្រៀងនៅផលិតកម្ម RoCk ប៉ុន្តែ ដោយសារការខិតខំរកសុីអនឡាញ ទើបនាងមានសមត្ថភាពបង្កើតក្រុមហ៊ុនមួយឈ្មោះថាអិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ ងាកទៅមើលជីវិតគ្រួសារវិញ ចែ កា បានរៀបការជាមួយបុរសរូបសង្ហារម្នាក់តាមប្រពៃណីដោយទទួលបានកូនស្រីឈ្មោះ នុណ ច័នម៉ូនីតា មានមុខមាត់ស្រស់ស្អាត និងធាត់គួរក្នាញ់ខ្លាំងណាស់ ។ ក្នុងនោះដែរ ក្រោយជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ចែកា អាចមានលទ្ធភាព
ទិញផ្ទះដ៏ធំមួយព្រមទាំងបានធ្វើពិធីឡើងគេហដ្ឋានថ្មីរួចហើយផងដែរ មើលទៅ ពិតជាអធិកអធម ខ្លាំងណាស់។ តួយ៉ាង កាលពីពេលថ្មីៗនេះ ចែកា បានប្រកាសខ្លួនធ្វើជាមេតុងទីនអនឡាញ មានក្បាលលេងជាច្រើនតាមទឹកលុយតូចធំមុឺនៗដុល្លារ ជាពិសេសអ្នកនាង តែងតែបង្ហោះសម្ញែងលុយឡាន ដើម្បីអូសទាញបងអូនមកលេងតុងទីន។ យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ចែកា ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបានហើយ ។ ក្នុងនោះ ហ្វេសប៊ុក Phnom Penh Gendarmerie បានបញ្ជាក់បន្ថែមថា “ព័ត៌មានបឋម! មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជា ឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធ ករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន៕ ក្រោយឃើញបែបនេះតារាកំប្លែងដ៏ល្បី គឺ ស្រីពីន ទន់ចិត្ត កើតក្តីអាណិត រឿងមួយ ក៏និយាយចេញមកថា ៖ «សូមនិយាយ ចេញពីបេះដូង ទោះជាធ្លាប់បំផ្លាញមុខមាត់ ខ្ញុំយ៉ាងក៏ដោយ ក៏ខ្ញុំ ពិតមិនចង់ឃើញគាត់បែបនេះឡើយ។កូនគាត់ នៅក្មេង សង្ឃឹមអ្វីៗ នឹងបានធូស្បើយ ទៅចុះ ហុឺម លក់ទៅបង សងគេ បងអើយម្នាក់តិចៗ ក៏គេ ត្រជាក់ចិត្តដែរ លោកប្ដីគាត់អើយ កុំសុខចិត្ត អោយគាត់ ទៅដល់ទីនោះអី។ វាសនា និងជីវិតមនុស្ស មើលមិនឃើញថ្ងែស្អែកពិតមែន»៕
Leave a Reply