អុញនោះ! នាយពាក់ មី ចេញវីដេអូដាក់ចំៗទៅកាន់អ្នកពូកែតែស្ករបន្ថែមល្បោយ រឿងអប់រំ «ល្ងង់+ល្ងង់» មានឈុត ១៨+ ថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនធំបានជ្រាបដឹងហើយថា ថ្មីៗនេះ ខ្សែភាពយន្តខ្លីប្រភេទអប់រំមួយក្រោមចំណងជើង «ស្នេហាល្ងង់+ល្ងង់» ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាព្រោងព្រាតពេញហ្វេសប៊ុក ដោយក្នុងនោះក៏មានមតិជជែកវែកញែក ដោយខ្លះបានលើកសរសើរពីភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់តួអង្គ ដាក់មនោសញ្ចេតនាបានល្អ

ចំណែកមួយចំនួនទៀតក៏ហាក់រិះគន់ថាជារឿងស្រើបស្រាលជ្រុលជាដើម។ដោយឡែក ស្របពេលដែលកំពុងផ្ទុះមតិជជែកវែកញែកទៅលើខ្សែភាពយន្តខ្លីបែបអប់រំខាងលើយ៉ាងច្រើនផុសផុល តួឯកស្រីក្នុងរឿងនេះគឺ ហ្វាហ្វាក៏បានចេញមុខបង្ហោះសារជាបន្តបន្ទាប់ជុំវិញសាច់រឿងមួយនេះផងដែរ។ក្នុងនោះ ហ្វាហ្វា ក៏បាននិយាយហាមប្រាមក្មេងៗដែលមានអាយុក្រោម ១៨ ឆ្នាំ មើលខ្សែភាពយន្តមួយនេះ ព្រោះថារឿងនេះសម្រាប់អ្នក 18+ ប៉ុណ្ណោះ។ លើសពីនេះ អូនហ្វា ក៏បានសុំចិត្តមហាជនទាំងឡាយ

សូមចូលទៅទស្សនាសាច់រឿងទាំងមូលសិនចាំបញ្ចេញមតិ ហើយពេលនោះនាងនឹងទទួលយកទាំងទាំងមតិវិជ្ជមាន និង មតិអវិជ្ជមានដើម្បីស្ថាបនា។ ហ្វាហ្វា រៀបរាប់ថា ៖«សូមបងប្អូមចូលទៅមើលរឿងពេញសិនទៅចាំបញ្ចេញមតិ នាងខ្ញុំនឹងទទួលទាំងមតិវិជ្ជមាន និង មតិអវិជ្ជមាន ដើម្បីស្ថាបនា»។យ៉ាងណាមិញ ក្រោយពីមើលឃើញការបញ្ចេញមតិរបស់មហាជនអ្នកគាំទ្រដែលបានទស្សនាសាច់រឿងអប់រំ «ស្នេហាល្ងង់+ល្ងង់» នាពេលប៉ុន្មានថ្ងៃមកនេះ ហ្វាហ្វា

ក៏បានធ្វើការស្រង់មតិមួយចំនួនរបស់អ្នកគាំទ្រ និង បានសម្ដែងការអរគុណចំពោះមហាជនដែលបានយល់ពីការខិតខំប្រឹងប្រែងនៃការផលិតសាច់រឿងមួយនេះផងដែរ។ក្នុងនោះ ហ្វាហ្វា បានរៀបរាប់ថា ៖«អរគុណបង ដែលបងយល់ពីការលះបង់ និង ក្តីស្រឡាញ់ក្នុងវិស័យសិល្បៈខ្មែរនេះ ពេលថតមានទាំង director ក្រុមការងារ តួ ពួកយើងខំប្រឹងទាំងអស់គ្នាដោយមិនដែលគិតថា ពេលយប់ឬក៏ថ្ងៃ ពេលខ្លះថតរហូតមិនមានពេលសម្រាប់គ្រួសារផង បញ្ជាក់សូមបងប្អូនចូលទៅមើលរឿងមួយនេះដល់ចប់ទើបយល់ពីសាច់ថាអប់រំបែបណា»៕ យ៉ាងណាមិញ ក្រឡេកទៅមើលតារាកំប្លែងនាយ ពាក់មី ក៏បានចេញវីដេអូប្រតិកម្មធ្ងន់ៗថា ៖ «បេីកហ្វេកប៊ុក​ ឃេីញតែរឿងSky​ សុំនិយាយរឿងនឹងបន្តិច​ »៕ ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *