ហ្វេសប៊ុក ៖ នារីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Pich Sokheng បានចែករំលែករឿងធ្វើដំណើរតែម្នាក់ឯងពេលយប់ យ៉ាងលម្អិតដូចតទៅថា ៖ «ឃេីញប្អូនស្រីនេះផុស ខ្ញុំចង់និយាយពីរឿងខ្ញុំកាលឆ្នាំ2019ចុះ ខ្ញុំអត់ដែរផុសទេទាក់ទងរឿងនឹងដែលខ្ញុំជួបផ្ទាល់ដោយសារហាក់បីដូចជាសុបិន្តអាក្រក់មួយសម្រាប់ខ្ញុំ។ កាលនោះចេញពីជុំគ្នាជាមួយមិត្តភក្តិមួយក្រុម ពួកគាត់ក៏ជូនខ្ញុំមកផ្ទះតាមចាំម៉ោងប្រហែល១០យប់ ហេីយកាលនោះខ្ញុំចាំច្បាស់ណាស់ខ្ញុំអត់ចេះផឹកស្រាអីទេ ចឹងខ្ញុំក៏អត់បានផឹកច្រេីនអីដែរ។ ហេតុដោយសារផ្លូវផ្ទះខ្ញុំតូច ខ្ញុំក៏អោយមិត្តខ្ញុំគាត់ទំលាក់ខ្ញុំចុះខ្ញុំដេីរចូលខ្លួនឯង នៅសល់តែ៥ ៦ជំហ៊ានទៀតដល់មុខផ្ទះ ខ្ញុំក៏បានលែងដឹងខ្លួន(ចាស់ៗថាគេដាក់ថ្នាំ)
ពេលខ្ញុំដឹងខ្លួនខ្ញុំនៅលើកង់បីឥណ្ឌាមួយគ្រឿងកំពុងបេីកលើផ្លូវស្ងាត់ ទ្វារសងខាងរ៊ូត កាបូបស្ពាយនៅលើខ្លួនតែបាត់កាបូបលុយនៅក្នុងនិងទូរស័ព្ទ ហេីយខ្ញុំក៏បានសួរទៅអ្នកបើកនោះថា ជាណាគេ? ជូនខ្ញុំទៅណា? វាក៏យកដាវដាក់នៅនឹងកខ្ញុំគំរាម ហេីយប្រាប់ថាអោយស្ងាត់ និង អោយខ្ញុំដោះរ៉ូបចេញ (រ៉ូបដូចក្នុងរូប ខ្ញុំបានពាក់ថ្ងៃនោះ) តែខ្ញុំអត់បានធ្វេីតាមទេ មានតែអង្វរ។អារម្មណ៌ពេលនោះភ័យផង លើកដៃសំពះផង ដៃញ័ររុញដាវហ្នឹងចេញតិច តែដឹងអារម្មណ៌ម៉ងថាដាវហ្នឹងមុតណាស់ បានអង្វរថា “បងអេីយ អាណិតខ្ញុំផង ម៉ាក់ខ្ញុំចាំខ្ញុំនៅផ្ទះ លែងខ្ញុំទៅ” វាក៏ឡើងកង់បីបេីកបន្តទៀត ទាំងខ្ញុំអត់ដឹងថាកំពុងទៅណារឺនៅណាទេ ម៉ោងប៉ុន្មានក៏មិនដឹង ហេីយខ្ញុំក៏មិនយំ មិនស្រែក ព្យាយាមនិយាយដូចរាប់អាន
ព្រោះវាមានដាវខ្លាចវាខឹងវាសម្លាប់ ខ្ញុំក៏និយាយថា “បងឯងបេីជូនខ្ញុំទៅផ្ទះវិញ ម៉ាក់ខ្ញុំអរណាស់” បន្ទាប់មកដូចជាវាញៀនថ្នាំ វាក៏ឈប់ទម្លាក់ខ្ញុំ ហេីយវាថាវាទៅនោះមួយភ្លែតវាទៅរកបាយ តែវានឹងមកយកខ្ញុំវិញ ខ្ញុំគិតថាវាអត់យកខ្ញុំទៅ ព្រោះខ្លាចខ្ញុំស្គាល់សំបុក។ ព្រះអេីយ ពេលវាជិះទៅផុត ខ្ញុំខំហៅឡានមួយៗដែលជិះកាត់ ដែលជាកន្លែងកើតហេតុប្អូនស្រីនេះបានផុស ដែលហៅថាវត្តទួល អត់មានឡានណាហ៊ានឈប់ទេ ទាំងគេទាំងយេីងខ្លាចគេដាក់អន្ទាក់ តែសំណាងណាស់មានឡាន មួយក្រុម គឺ ពូក្រូច តារាកំប្លែង CTN គាត់បានឈប់សួរនាំ ដំបូងគាត់ក៏អត់ហ៊ានបេីកទ្វារអោយចូលដែរ គាត់សួរនាំអោយអស់បានគាត់ព្រមជួយ ពេលគាត់អោយចូលឡាន អារម្មណ៌ពេលនោះ ព្រះអេីយ ដូចងេីបពីសុបិន្ត ខ្ញុំស្រែកយំឮៗពេញឡានគាត់។
បន្ទាប់គាត់ជូនទៅផ្ទះគាត់ ឆុងតែអោយផឹក អោយដូរខោអាវ និងទាក់ទងមកអ្នកផ្ទះខ្ញុំមកយក។អរគុណគាត់មែនទែងបេីកាលហ្នឹងអត់មានគាត់ជួយមិនដឹងខ្ញុំទៅជាយ៉ាងណា។ ហេីយជាពិសេស គឺអរគុណៗៗមែនទែនគាត់រក្សាកិត្តិយសមុខមាត់អោយខ្ញុំណាស់ ពេលនោះមានគ្នាគាត់មួយអោយLiveរកសាច់ញាត្តិ តែគាត់អត់អោយLive Facebookអីរញ៉េរញ៉ៃទេ គាត់ថាមានសុវត្ថិភាពហេីយ ល្អហេីយ មិនបាច់Liveអីទាំងអស់ យកតែលេខ ខលអោយមកយកគឺបានហេីយជាចុងក្រោយបំណងខ្ញុំសរសេរនេះ ចង់អោយប្រយ័ត្នមែនទែនម្តុំវត្តទួលហ្នឹង និង ប្រយ័ត្នពេលយប់អោយមែនទែន
បាត់ទ្រព្យមិនប៉ុន្មានទេ ខ្លាចតែអស់ជីវិតដល់រាល់ថ្ងៃនឹកឃេីញពេលណាស្រៀវពេលហ្នឹងហេីយត្រូវចាំ កង់បីអត់ហៅតាមAppកុំទុកចិត្តជិះ ជាពិសេសពេលយប់។»
Leave a Reply