នាយក្រូច ទើបឡើងវីឡាស្កឹមស្កៃថ្ងៃមុនសោះខណៈនេះ បង្ហាញឡានទំនើបមួយគ្រឿងអមជាមួយសារថា

ភ្នំពេញ ៖ ប្រិយមិត្តបងអូនជាច្រើនប្រហែលជាជ្រាបដឹងហើយថា កាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង នាយក្រូច និង ភរិយា បានរៀបចំកម្មវិធីជប់លៀងឡើងគេហដ្ឋានថ្មីដ៏អធិកអធមមួយ ដែលជាវីឡាធំស្កឹមស្កៃ មានទីធ្លាយល្វឹងល្វើយ និង ចំណាយថវិកាសាងសងអស់រាប់ម៉ឺនដុល្លារឯណោះ។ដោយឡែក ក្រៅពីបង្ហាញការរស់នៅក្នុងជីវភាពយ៉ាងធូរធារជាមួយផ្ទះវីឡាដ៏ធំហើយនោះ ថ្មីៗនេះ

នាយក្រូច បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗជាថ្មី ខណៈតារាកំប្លែងប្រុសរូបនេះ ឈរថតមុខរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងថាបង្ហើបថា ចង់ដូរស៊េរី។យ៉ាងណាមិញ នាយក្រូច ឈរថតរូបបង្ហាញពីភាពហ៊ឺហារជាមួយរថយន្តទំនើប បង្ហោះនៅលើគណនីហ្វេសប៊ុក ហើយលើកឡើងយ៉ាងខ្លីថា ៖ «ចង់ឡើងស៊េរី ឡើងមិនរួច»។

ការបង្ហាញពីជីវិតឯកជនរបស់ នាយក្រូច បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ចំណែកខ្លះក៏បញ្ចេញយោបល់លេងសើចជាមួយលោកព្រោងព្រាត ហើយក្នុងនោះក៏មានមហាជនជាច្រើនរីករាយចំពោះសមិទ្ធផលរបស់លោកពេលនេះផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *