មិនចាំយូរ! ស្វាមីអ្នកនាងខាត់ សុឃីម បង្ហោះសារផ្ដាំទៅ Sky ចំៗបែបនេះថា

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា អ្នកនាង ខាត់ សុឃីម គិតមកដល់ពេលនេះ មានរយៈពេល ១០ ឆ្នាំហើយដែលតារាចម្រុះទេពកោសល្យ បានរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក អ៊ិន សុបញ្ញា ហៅ ផាណូ ដោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីម្នាក់។ជាក់ស្តែង ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា មុនជួបស្នេហ៍ពិតជាមួយបុរសសង្ហាវ័យក្មេង ផាណូ រហូតដឹកដៃគ្នាក្រាបផ្ទឹមជាប្ដីប្រពន្ធតាមប្រពៃណី ខាត់ សុឃីម ធ្លាប់មានកូនប្រុសម្នាក់

រួចមកហើយឈ្មោះថា Sky ដែលមកដល់ពេលនេះ ប្អូនប្រុស Sky ក៏បានធំធាត់ឡើង ថែមទាំងស្រស់សង្ហាខ្លាំងជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកនារីៗជាច្រើន។ថ្វីដ្បិតថាប្អូនប្រុស Sky មិនមែនជាតំណក់ឈាមរួមគ្នារវាងលោក ផាណូ និង អ្នកនាង ខាត់ សុឃីម ក៏ពិតមែន ប៉ុន្ដែកន្លងមក លោក ផាណូ តែងរំលេចពីក្ដីស្រឡាញ់ និង មើលថែគ្រួសារតូចរបស់លោកយ៉ាងល្អ ថែមទាំងបង្ហាញភាពស្និទ្ធស្នាល ចាត់ទុក Sky ដូចជាកូនប្រុសបង្កើតអ៊ីចឹង។យ៉ាងណាមិញ និយាយដល់អ្នកកំលោះរូបសង្ហា Sky ថ្មីៗនេះ

លោក ផាណូ បានថតរូបជាមួយកូនប្រុសហើយបង្ហោះនៅលើបណ្ដាញសង្គម ហើយបញ្ជាក់ថា ពេលនេះកូនប្រុសធំជាងលោកប៉ាហើយ លើសពីនេះលោកនូវផ្ដែផ្ដាំ Sky បែបលេងសើចទៀតថា ៖ «ពេលនេះកូនខ្ពស់ជាងប៉ាហើយ ឱកាសកូនក៏មានច្រើនជាងប៉ាដែរ អ៊ីចឹងទុកផ្លូវឱ្យប៉ាដើរផង មើលតែស៊េរីកូនបានហើយ»។ ពាក្យសម្ដីរបស់ស្វាមី ខាត់ សុខឃីម រូបនេះ ដ្បិតថាសាមញ្ញ តែបង្ហាញពីទំនាក់ទំនងឪពុកកូនជិតដិតណាស់៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *