អ្វីដែលបងអូនពូមីង ស្មានមិនខុសទេ! ទីបំផុតមេតុងទីន សម្ញែងលុយឡាន ចែ កា ត្រូវអស់លក្ខ័ ក្រោយកងកម្លាំងរាជអាវុធហត្ថ ចុះឃាត់ខ្លួនពីបទ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ចែ កា មានឈ្មោះពិត អឿន ម៉ូលីកា ដែលរូបនាងធ្លាប់ជាអតីតារាចម្រៀងនៅផលិតកម្ម RoCk ប៉ុន្តែ ដោយសារការខិតខំរកសុីអនឡាញ ទើបនាងមានសមត្ថភាពបង្កើតក្រុមហ៊ុនមួយឈ្មោះថាអិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី ។ ងាកទៅមើលជីវិតគ្រួសារវិញ ចែ កា បានរៀបការជាមួយបុរសរូបសង្ហារម្នាក់តាមប្រពៃណីដោយទទួលបានកូនស្រីឈ្មោះ នុណ ច័នម៉ូនីតា មានមុខមាត់ស្រស់ស្អាត និងធាត់គួរក្នាញ់ខ្លាំងណាស់ ។ ក្នុងនោះដែរ ក្រោយជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ចែកា អាចមានលទ្ធភាព ទិញផ្ទះដ៏ធំមួយព្រមទាំងបានធ្វើពិធីឡើងគេហដ្ឋានថ្មី

រួចហើយផងដែរ មើលទៅ ពិតជាអធិកអធម ខ្លាំងណាស់។ តួយ៉ាង កាលពីពេលថ្មីៗនេះ ចែកា បានប្រកាសខ្លួនធ្វើជាមេតុងទីនអនឡាញ មានក្បាលលេងជាច្រើនតាមទឹកលុយតូចធំមុឺនៗដុល្លារ ជាពិសេសអ្នកនាង តែងតែបង្ហោះសម្ញែងលុយឡាន ដើម្បីអូសទាញបងអូនមកលេងតុងទីន។ យ៉ាងណាមិញ មិនទាន់បានប៉ុន្មានផង មេតុងទីនអនឡាន ចែកា ប្រកាសថាខ្លួនក្ស័យធនបាត់ ដោយពោលទាំងទឹកភ្នែកថា ៖ «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវ សងលុយខ្ញុំមកវិញ ខ្ញុំនៅតែនិយាយពាក្យដដែលថា នឹងនៅរកលុយ សងកូនៗ រងគ្រោះទាំងអស់ មិនអោយបាត់សូម្បី1$ឡើយ

ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរ សងទាល់តែអស់ ហើយនៅថា ខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពី បងប្អូនឡើយ សុំត្រឹមទុកពេលអោយខ្ញុំ រកពីចំណុច 0មកវិញ ដើម្បីសង បងប្អូន ដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹង គឺគ្មានទេ មនុស្សណាដែលចង់អោយគេបោក មនុស្សណា ដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ។អ៊ីចឹង សូមបងប្អូនអនុគ្រោះ ឈប់បន្តការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ។ ខ្ញុំក្ស័យធន និងតុងទីន ហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេ បើមិនជឿ អាចមកឆែកកុង ABA និងឆែកមើលបានថា ខ្ញុំសល់អីខ្លះ

នៅពេលនេះ បាត់បង់អីខ្លះ នៅពេលនេះ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយ រត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំនឹងមិនអោយពួកវា រួចខ្លួនដែរ ខ្ញុំនឹងចាត់ការ តាមច្បាប់ ទារពួកវាអោយបានអោយអស់ ដើម្បីបានលុយមកអោយកូនតុងទីនលឿនៗ ហើយខ្ញុំសុំទោសកូនតុងទីនទាំងអស់ ដែលខ្ញុំ មានការធ្វេសប្រហែសខ្លាំង ក្នុងការគ្រប់គ្រងខ្សែតុងទីន1រយៈក្រោយនេះ។ដោយឡែក នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ម្សិលម៉ិញនេះ ចែកា ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនបានហើយ ។

ក្នុងនោះ ហ្វេសប៊ុក Phnom Penh Gendarmerie បានបញ្ជាក់បន្ថែមថា ៖ «ព័ត៌មានបឋម! មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជា ឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធ ករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន»។


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *