លើកទីមួយហើយដែលលោកព្រាប សុវត្ថិ លេង Surprise ខួបកំណើតភរិយានៅលើឆ្នេរខ្សាច់ជាពិសេសភ្ជាប់សារមួយថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបស្គាល់ច្បាស់ហើយ លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ហើយក៏ទើបតែ ទទួលងារ ជា “ឧកញ៉ា” នាពេលថ្មីៗនេះផងដែរ ក្នុងនោះ លោកមានបទ ចម្រៀងពីរោះៗ ច្រើនណាស់ របស់លោក ដែលនៅតែបំពេរអារម្មណ៍ អ្នកគាំទ្រ ដដែល មកទល់ពេលនេះ ពិសេស ទាក់ទងបទមនោសញ្ចេតនា តែម្តង ហើយក៏មាន អ្នកចម្រៀង ក៏ដូចជាពុកម៉ែបងប្អូន ភាគច្រើន យកទៅច្រៀងលេងកម្សាន្ត តាមទីកន្លែងផ្សេងៗ

មិនដែលដាច់ឡើយ។ដោយឡែក បច្ចុប្បន្ន តារាប្រុស រូបរាងសង្ហាម្នាក់នេះ កំពុងជ្រកក្រោមផលិតកម្ម Galaxy Navatra និងកំពុងសាងក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន។ តារាប្រុសមិនឃើញចាស់រូបនេះ បានរៀបការ ជាមួយនារីដ៏ស្រស់សោភាម្នាក់ ឈ្មោះ ឡុង ស្រីមុំ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ នៅទីក្រុងភ្នំពេញ ហើយពេលនេះ អ្នកទំាងពីរមានកូនធំៗអស់ហើយ សុទ្ធតែប្រុសតែម្តង ចំនួន ៣ នាក់ ទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ

ប្រុសកណ្តាលឈ្មោះ សុវត្ថិ មុនីនាគ និងប្រុសពៅឈ្មោះ សុវត្ថិ សិរីវឌ្ឍ។យ៉ាងណាមិញ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ លួចធ្វើកម្មវិធីខួបកំណើតតូចមួយ ជាលក្ខណៈគ្រួសារ surprise ភរិយាខ្លួន នៅមាត់សមុទ្រ តែម្តង មើលទៅសាមញ្ញមែន តែសប្បាយ និងកក់ក្តៅណាស់។ ឧកញ៉ា ព្រាប សុវត្ថិ បានពោលពាក្យ បែបនេះ ទៅកាន់ លោកជំទាវ សុវត្ថិ ស្រីមុំ ថា “រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់, ស្នាមញញឹមរបស់ចែៗ ពេលនៅជិតប្តី និងកូនៗ ហិហិ”។ សូមបងអូនពូមីងទស្សនាវីដេអូខាងក្រោមនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *