នាង គន្ធា បង្ហោះវីដេអូបងប្រុស ដែលសល់តែរូបភាព និង ស្នាមញញឹមដ៏ស្រស់ស្អាតទេ បងប្រុសប្អូនអើយ..មួយឆ្នាំហើយដែលបងចាកចេញ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនប្រហែលជាចាំបាន បើគិតមកដល់ពេលនេះ រយៈពេលជិត ១ ឆ្នាំមកហើយដែលតារាចម្រៀងស្រីវ័យក្មេង នាង គន្ធា បានបាត់បង់បងប្រុសជាទីស្រឡាញ់ គឺលោក នាង ប្រាក់សុគន្ធ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់តែមួយប៉ប្រិចភ្នែកកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ បន្សល់នូវទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ។យ៉ាងណាមិញ ទោះបីជាការចាកចេញគ្មានថ្ងៃត្រឡប់របស់បងប្រុសតារាចម្រៀងស្រីរូបនេះមានរយៈពេលច្រើនខែកន្លងទៅហើយ

មែន ប៉ុន្តែនៅតែធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-ការិនីជាច្រើនមានការសោកស្ដាយ និង មានក្ដីអាល័យជាពន់ពេក ជាពិសេស នាង គន្ធា ដែលជាប្អូនស្រីពិតជាមានសេចក្ដីទុក្ខសោក និង សែនស្រណោះស្រណោកខ្លាំងចំពោះបងប្រុសដែលជារឿយៗតែងបង្ហោះសាររំជួលចិត្ត បង្ហាញពីចិត្តនឹករឮកជាបន្តបន្ទាប់។ជាក់ស្ដែងថ្មីៗនេះ ទោះមានរយៈពេល ១ ឆ្នាំកន្លងទៅហើយក្ដី ប៉ុន្តែហាក់មិនអាចលុប ឬ កាត់បន្ថយនូវសេចក្ដីអាល័យចំពោះការបាត់បង់របស់បងប្រុសឡើយ

ឃើញថាតារាស្រីរូបនេះកាន់តែបង្ហាញចិត្តនឹករឭកខ្លាំង ដែលកៀកថ្ងៃគម្រប់ខួបមួយឆ្នាំនៃការចាកចេញរបស់បងប្រុសបានបង្ហោះវីដេអូភ្ជាប់ជាមួយសារយ៉ាងរំជួលចិត្តបង្ហាញក្ដីអាល័យខ្លាំងចំពោះបងប្រុសផងដែរ។សារនោះ នាង គន្ធា បានរៀបរាប់ថា ៖ «សល់តែរូបភាព និង ស្នាមញញឹមដ៏ស្រស់ស្អាតទេ បងប្រុសប្អូនអើយ..មួយឆ្នាំហើយដែលបងចាកចេញ ពួកយើងមិនដែលភ្លេចបងសូម្បី ១ នាទី #នាង ប្រាក់សុគន្ធ #Missing You»៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *