មិនធម្មតា! កូនខ្មែរ ២ រូប មានទេពកោសល្យពិសេសក្នុងការផលិតវីដេអូ កំពុងផ្ទុះល្បីពេញបណ្ដាញសង្គម

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយកូនខ្មែរ ២ រូប មកពីខេត្តផ្សេងៗគ្នាមានទេពកោសល្យពិសេសរបស់ពួកគេ ក្រោយសមិទ្ធផលនៃស្នាដៃទាំងនោះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចែករំលែកបន្តគ្នាព្រោងព្រាត និង ផ្ទុះល្បីរហូតដល់គេនិយមយកពាក្យក្នុងវីដេអូទៅនិយាយបន្តគ្នាទៀតផង។ ជាក់ស្ដែង កូនខ្មែរទាំង ២ រូប ដែលកំពុងមានមាតិកាវីដេអូផ្ទុះល្បីលើបណ្ដាញសង្គម មានដូចជា ៖

១. ម្ចាស់មាតិកាវីដេអូតុក្កតា «ស៊ូត»

នៅពីក្រោយសំណើចរបស់ប្រិយមិត្តដែលនិយមតាមដានតុក្កតា «ស៊ូត» កំពុងផ្ទុះល្បីលើបណ្ដាញសង្គម គឺកើតចេញពីការបញ្ចូលសំឡេងដោយកំលោះសង្ហាពូកែវោហារមួយរូបមានឈ្មោះថា សុភា មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បើក្រឡេកទៅមើលពីវិធីនៃការកាត់ត ឬ បញ្ចូលសំឡេងវិញ យុវជន សុភា បានបញ្ជាក់ថា លោកគ្រាន់តែប្រើតាមកម្មវិធីធម្មតាក្នុងទូរស័ព្ទតែប៉ុណ្ណោះ ហើយមិនមានភាពសាំញុំានោះឡើយ អ្វីដែលត្រូវការគឺត្រឹមតែថ្វីមាត់បញ្ចូលសំឡេងតែប៉ុណ្ណោះ។

២. ម្ចាស់មាតិកាវីដេអូធ្វើម្ហូបបែបស្រុកស្រែ

យុវតី ឆម ស្រីផាច កូនអ្នកខេត្តបន្ទាយមានជ័យ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ តាមរយៈមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។

យុវតីរូបនេះ បានដាក់ចិត្តដាក់កាយផលិតមាតិកាវីដេអូជាច្រើន ដូចជាការធ្វើម្ហូបផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចំការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។អ្វីដែលកាន់តែពិសេសទៀតនោះ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ផេករបស់យុវតីខាងលើដែលមានឈ្មោះ Chhom Sreypach មានអ្នកតាមដានដល់ទៅមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះ ផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *