រំភើបជំនួស! អ្នកនាងស៊ឹម សូលិកា បង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតក្នុងថ្ងៃគម្រប់ខួបអាពាហ៏ពិពាហ៏ អមជាមួយសារយ៉ាងចាក់ដោតថា

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ លោក អេង ឬទ្ធី និង អ្នកនាង ស៊ឹម សូលិកា ហើយ ដែលអ្នកទាំងពីរ គឺជាគូស្វាមីភរិយាមួយគូ ទទួលបានការគាំទ្រ និងគោរពស្រលាញ់យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ។យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ មហាជនបានដឹងរួចហើយថា លោក អេង ឬទ្ធី ទើបនឹងទទួលបានឋានៈថ្មី ដែលជាអភិបាលរងខេត្តស្វារៀង ព្រមទាំងមានការអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់មហាជន

ក៏ដូចជាសិល្បករ-សិល្បការិនីផងដែរ ។ដោយឡែក សព្វថ្ងៃនេះ គូស្វាមីភរិយាមួយគូនេះ កំពុងតែមានក្តីសុខជាយ៉ាងខ្លាំង ដោយអ្នកទាំងពីរតែងតែចំណាយពេលវេលាដ៏មានតម្លៃនាំកូនស្រី ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ ឆ្លៀតថតរូបលក្ខណៈគ្រួសារជុំគ្នា មើលទៅពិតជាមានសុភមង្គលដល់ហើយ ។ជាក់ស្តែង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានប្រទះឃើញ គូស្វាមីភរិយាមួយគូនេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងពេលញុំាអាហារល្ងាចតែ ២ នាក់

ជាមួយការលេងស្ទាយ៍ថតរូបយ៉ាងស្វីតៗដូចគូស្វាមីភរិយាទើបរៀបការថ្មីថ្មោង រហូតធ្វើឲ្យអ្នកគាំទ្រមើលហើយ លួចច្រណែននឹងជីវិតគូរបស់អ្នកទាំងពីរណាស់ ។ក្នុងរូបភាពយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹកនេះ អ្នកនាង ស៊ឹម សូលិកា ក៏បានភ្ជាប់សារយ៉ាងខ្លីថា៖ “Dating with LOVE 12.12.2022” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ស្រាប់តែអ្នកគាំទ្រចូលទៅ ខំមិន ព្រោងព្រាតថា៖ “មហាក្តីសុខជំទាវបង, Wow daddy look handsome, So sweet, So lovely” ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *