កូនប្រុសអ្នកនាងឱក សុគន្ធកញ្ញា ទើបអាយុ ៣ ឆ្នាំ មានឌុងពិសេសអាចដឹកនាំកម្មវិធីទូរស្សន៍បានយ៉ាងអស្ចារ្យកាត់តាមប៉ាៗ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រាកដជាដឹងច្បាស់ហើយ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី ទើបតែរៀបការពិធីជប់លៀងខួបកំណើតគម្រប់អាយុ ៣ ឆ្នាំយ៉ាងកក់ក្ដៅមួយឱ្យទាយាទដំបូងរបស់ពួកគេ គឺកុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កាលពីពេលថ្មីៗកន្លងនេះទៅប៉ុណ្ណោះ។ដោយឡែក ដ្បិតថាអូន ឆលី មានអាយុទើបតែ ៣ ឆ្នាំ ប៉ុន្ដែកុមារាតូចរូបនេះបានធំធាត់ឡើងប្រកបដោយភាពឆ្លាតវៃ

ជាមួយនឹងរូបរាងដ៏ស្រស់សង្ហាតាំងពីក្មេង ក្រោមការមើលថែបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីឪពុកម្ដាយ។យ៉ាងណាមិញ ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់អូនតូច ឆលី បានបង្ហោះសកម្មភាពអូនតូចរូបនេះកំពុងនិយាយលេងដាក់ម៉ៃក្រូជាភាសាអង់គ្លេសរៀនដឹកនាំកម្មវិធី The Voice kid Cambodia ដូចប៉ាៗដែលជាដឹកនាំផ្ទាល់នៃកម្មវិធីប្រឡងចម្រៀងនេះ

មើលទៅអូនតូចពិតឆ្លាតគួរឱ្យស្រឡាញ់ខ្លាំង។ភាពឆ្លាតវៃរបស់អូនតួច ឆលី បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនលើកសរសើរនូវភាពប៉ិនប្រសប់បង្ហាត់បង្រៀនកូនរបស់កំពូលតារាចម្រៀងស្រីខាងលើ និង ស្វាមី៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *