ខ្មែរយើងទេ! យុវតីកូនខ្មែរ ២ រូប មានសម្រស់ស្រស់ស្អាតដូចតារាកូរ៉េ មានទស្សនាលើ Tiktok រហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់កន្លងទៅថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម TikTok និង ហ្វេសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវសម្រស់ដ៏ស្រស់សោភារបស់យុវតីវ័យក្មេង ២ រូបដែលអ្នកទាំងពីរសុទ្ធសឹងតែមានស្រុកកំណើត និង រស់នៅ នៅឯទឹកដីអង្គរ ខេត្តសៀមរាប ផ្ទាល់តែម្ដង។ សម្រាប់យុវតី ២ រូបនោះ ថ្ងៃនេះយើងនឹងលើកយក កញ្ញា ឃុន វ៉ាន់លីង និង កញ្ញា ស៊ិនឌី រដ្ឋច័ន្ទមុនីនាថ មកជូនប្រិយមិត្ត ដើម្បីជ្រាប។ក្នុងនោះដែរ កញ្ញា ឃុន វ៉ាន់លីង មានវ័យ ១៨ ឆ្នាំជាសិស្សថ្នាក់ទី ១២ (ឆ្នាំសិក្សាថ្មី) នៃវិទ្យាល័យ ១០ មករា ១៩៧៩ ស្ថិតក្នុងខេត្តសៀមរាប។ ដោយកាលណោះ វីដេអូរបស់ស្រីស្អាតមួយនេះ បានរៀបរាប់ ព្រមទាំង

ចែករំលែកចំណេះដឹងពីប្រាសាទ អង្គរវត្ត បានធ្វើឱ្យមហាជនចែករំលែកព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ពីសម្រស់ដ៏ស្រស់សោភា និង ភាពវ័យឆ្លាតរបស់នាង។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ វ៉ាន់លីង ក៏ជាម៉ូដែលមួយរូប ដែលកំពុងទទួលបានការគាំទ្រខ្លាំងផងដែរ។យ៉ាងណាមិញ ថ្មីៗនេះវិញ មហាជនអ្នកលេងបណ្ដាញសង្គម TikTok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវសម្រស់ និង ស្នាមញញឹមដ៏ស្រស់ស្អាត របស់កញ្ញា ស៊ិនឌី រដ្ឋច័ន្ទមុនីនាថ

ជាសិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង បានសម្ដែងលេងតាមបទ «ឈឺក្បាលខ្លាំងណាស់» ធ្វើឱ្យមហាជនចាប់ភ្លឹកនឹងសម្រស់ស្រស់ស្អាតរបស់នាង ព្រមទាំងមានអ្នកចុចឱ្យបេះដូងដល់ទៅជិត ៦០០K និង មានអ្នកទស្សនាជិត ៥ លានដងឯណោះ។អ្វីដែលកាន់តែកាន់ចាប់អារម្មណ៍ទៅទៀតនោះ ស្រីស្អាតទាំង ២ មិនត្រឹមតែជាអ្នកខេត្តសៀមរាប នោះទេ វ៉ាន់លីង និង​ មុនី​នាថ ក៏ជាសិស្សច្បង សិស្សប្អូន ក្នុងសាលាតែមួយផងដែរ គឺ វិទ្យាល័យ ១០ មករា ១៩៧៩ ដោយគ្រាន់តែអ្នកទាំងពីររៀនខុសគ្នាត្រឹម ១ ឆ្នាំសិក្សាតែប៉ុណ្ណោះ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *