រំភើបជំនួស! ទើបទទួលបានផ្ទះមួយខ្នង ខណៈនេះសឿ សុធារ៉ា ទទួលបានដីមួយប្លង់បន្ថែមទៀត ដែលមានទំហំដីរហូតដល់ទៅ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបង្ហាញពីដំណឹងដ៏រំភើបរបស់នាង ខណៈដែលឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ បានទិញផ្ទះមួយខ្នងជូនដល់រូបនាង បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រមានការរំភើបចិត្តជំនួសយ៉ាងខ្លាំង ។ក្នុងនោះផងដែរ អ្នកនាង សឿ សុធារ៉ា មានការត្រេកអរជាខ្លាំង

ព្រមទាំងបានបង្ហោះសារមួយនិយាយរៀបរាប់អរគុណដល់ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ និងលោកជំទាវនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយក្តីរំភើបចិត្តថា៖ “នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មានខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$, ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ

នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយទាំងកូនអោយអស់ពីកំលាំងកាយចិត្តហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់ សាធុសាធុសាធុ” ។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ នេះ

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ លោក សាវិន ហ្វីលីព បានប្រាប់ដំណឹងល្អបន្ថែមទៀតថា តារាស្រី អ្នកនាង សឿ សុធារ៉ា បានទទួលដីមួយប្លង់ថ្មី ដែលមានទំហំ ១០គុណ នឹង៣០ ស្ថិតនៅភូមិស្រែក្រៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត ។រួមជាមួយគ្នានេះផងដែរ លោក សាវិន ហ្វីលីព បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់សារបញ្ជាក់ឲ្យដឹងថា ៖

«ម្សិលមិញថ្ងៃ ១២ ខែ ១២ ឆ្នាំ ២០២២ អ្នកនាង សឿ សុធារ៉ា បានមកទទួលដីមួយប្លង់ទំហំ ១០x30 នៅភូមិស្រែក្រៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត ដែលបានបរិច្ចាគជូនដល់តារាស្រីរូបនេះនិងកូនៗតាមរយៈការជ្រុមជ្រែងជួយពីខ្ញុំបាទផ្ទាល់និងតារាចម្រៀង លោក ណារិន នៅផលិតកម្ម ថោន ផងដែរ ។ សូមជូនពរអោយប្អូនស្រីឆាប់ជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរឆាប់ៗនេះ។” ៕

 


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *