រំភើបជំនួស! លោកសាពូន មីដាដា ទម្លាយរឿង ១៦ ឆ្នាំមុន ច្រៀង ២ បទ ឯកឧត្តម ខៀវ កាញារីទ្ធ ហុចលុយឱ្យរហូតដល់ទៅ

ភ្នំពេញ ៖​ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា ថ្មីៗនេះ តារាសម្ដែង សឿ សុធារ៉ា និង កូនៗ ក្រោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ផ្ដល់ផ្ទះមួយខ្នងតម្លៃ ២ ម៉ឺនដុល្លារដើម្បីមានជម្រកជ្រកកោណសមរម្យ អាចរស់នៅជុំកូនៗប្រកបដោយភាពកក់ក្ដៅ។ក្នុងនោះដែរ ក្រោយដំណឹង សឿ សុធារ៉ា ទទួលបានផ្ទះពីឯកឧត្តមរដ្ឋមន្រ្តីខាងលើ ស្រាប់តែថ្មីៗនេះ លោក សាពូន មីដាដា បានទម្លាយរឿងរ៉ាវកាលពី ១៦ ឆ្នាំមុនថា

លោកក៏ធ្លាប់ទទួលបានប្រាក់រហូតដល់ទៅ ២ ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ ក្រោយបកស្រាយបទចម្រៀង ២ បទជូនលោកស្ដាប់កម្សាន្ត។សាពូន មីដាដា លើកឡើងថា ៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី ១៦ ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅ Karaoke ផឹកស្រាពីរចានចង្កឹះ (មួយចានមួយដង្ហើម ហើយលានអណ្តាតឱ្យគាត់មើល ក្រែងថាលើកមិនដាច់) និង ច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ និង បទ និយមន័យស្នេហ៍ ហើយគាត់បានសរសើរថា អាសំពូន

ហ្អែងច្រៀងពីរោះណាស់ អ្នកចម្រៀងឥលូវហ្អែងច្រៀងពីរោះជាងគេ ណេះអញឱ្យហ្អែង ២ ម៉ឺនដុល្លារ សម្រាប់ចម្រៀងពីរបទនេះ ថ្ងៃនោះជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺនដុល្លារក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គំជូនម្តាយឪពុកខ្ញុំ ហើយថ្ងៃនេះគាត់បានជួយ អតីតភរិយាខ្ញុំ និង កូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *