អ្នកនាងសុគន្ធ និសា តុបតែខ្លួនក្នុងឈុតមួយនេះពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំងណាស់ទោះបីជាវ័យ 39 ឆ្នាំទៅហើយ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រហែលជ្រាបដឹងហើយថា ក្នុងចំណោមសិល្បករ សិល្បការិនីជាច្រើន សុគន្ធ និសា ត្រូវបានមហាជនចាត់ទុកជាតារាស្រីសាច់ចាំ មានសម្បុរស្បែកភ្លឺថ្លាសម៉ដ្ឋរលោង ជាពិសេសរូបសម្រស់របស់តារាស្រីរូបនេះនៅតែក្មេងជាងវ័យ ទោះបីជាអាយុជិត ៤០ ឆ្នាំហើយក្ដី។ជាក់ស្តែង កន្លងមកតារាចម្រៀងស្រីរូបនេះតែងឆក់បានចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រជាមួយរូបសម្រស់របស់អ្នកនាង

ដែលតែងបង្ហាញខ្លួនជាមួយការតុបតែងខ្លួនស្អាតៗ ប្លែកទាក់ភ្នែក ទាំងលើឆាក និង លើបណ្ដាញសង្គម។ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រីសាច់ចាំរូបនេះកាន់តែឆក់បានការចាប់អារម្មណ៍ និង ពាក្យពេចន៍សរសើរពីមហាជនមិនដាច់ពីមាត់ ខណៈបង្ហាញខ្លួនជាគណកម្មការក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kid Cambodia រដូលកាលទី ៣ សប្ដាហ៍ទី ១ ជាមួយនឹងការតុបតែងរំលេចខ្លួនក្នុងឈុតមួយពណ៌ត្របែកព្រៃរួមផ្សំនឹងសម្រស់ដ៏ផូរផង់របស់អ្នកនាង

ធ្វើឱ្យអ្នកនាងកាន់តែលេចធ្លោក្មេងជាងវ័យមួយកម្រិតទៀតប្រៀបដូចយុវតី ១៨ ឆ្នាំអ៊ីចឹង។រូបភាពទាំងនេះ កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចែករំលែក និង ធ្វើការបញ្ចេញមតិសរសើរចំពោះរូបសម្រស់យ៉ាងទាក់ទាញរបស់អ្នកនាងក្នុងឈុតមួយនេះផងដែរ៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *