ទស្សនាទិដ្ឋភាពអូន តូច បូជានៅវត្តទួលសង្កែមើលហើយពិតជាសែនសង្វេគណាស់

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រហែលជ្រាបដឹងហើយថា កាលពី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ មានហេតុការណ៍ដ៏សែនរន្ធត់មួយ បានកើតឡើងចំពោះគ្រួសារមួយ និងទារកម្នាក់ អាយុ ២ខែ ។ លោក ផន ផល្លា ពោលទំាងទឹកភ្នែក អាណិតខ្លោចចិត្តថា “កូនអើយ ទើបតែចេញពីពេទ្យ មិនទាន់បានប៉ុន្មានផង ក៏លោកបងឡាន បានបុ..ក ទាំងកំរោល កាលពីម៉ោង២ រំលងអធ្យាតយប់ម៉ិញនេះ….”។ដោយឡែក ក្រោយមកគ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំង ពេលទទួលបានដំណឹងថា អូនតូចខាងលើ បាន

លាចាកលោកនេះបាត់ទៅហើយ។ ធ្វើអីមិនកើត លោក ផន ផល្លា ដែលជាអ្នកធ្លាប់ជ្រោមជ្រែង អូនតូចនេះកន្លងមក បានមកដល់រោងបុណ្យសព ហើយ ព្រមទំាងភ្ជាប់សារទំាងរលីងរលោងទឹកភ្នែកថា ៖ «នេះគឺជាអ្វីដែលអ៊ុំម្នាក់នេះ អាចរៀបចំ ជាការជូនដំណើរកូនជាលើកចុងក្រោយ ទន្ទឹមនឹងគ្នា ខ្ញុំបាទ ផន ផល្លា សូមគោរព អញ្ជើញពុកម៉ែបងប្អូនទាំងអស់ ដែលមាន បំណងចង់ចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូច ជាជូនដំណើរម្ចាស់ទឹកដោះគោ នៅលើស្ពាន ជ្រោយចង្វារ រូបនេះ

ជាលើកចុងក្រោយនោះ ពុកម៉ែបងប្អូន អាចអញ្ជើញមកទីតាំងវត្ត ទួលសង្កែរ ដែលនៅជាប់ផ្សារសាំហាន់ ជាទីដែលយើងប្រារព្ធពិធីបុណ្យសពនៅ ទីនេះតែម្តង។វត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកទឹកចិត្តទៅដល់គ្រួសារសព ព្រមទាំងជាការចូលរួមចំណែកដាស់ស្មារតីដល់យើងទាំងអស់គ្នា ឲ្យគោរព ស្រឡាញ់អាយុជីវិតអ្នកដទៃនៅលើដងវិថីនានា។ កម្មវិធីបុណ្យ យើងនឹងចាប់ផ្តើមទទួល វត្តមានរបស់ពុកម៉ែបងប្អូនទាំងអស់ ចាប់ ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀលនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ ហើយ នៅវេលាម៉ោង ៤រសៀល សពនឹងត្រូវបាន បូជាតែម្តង។ សូមគោរពអរព្រះគុណ និងអរគុណ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *