មិនធម្មតា! ចែ ដាណា ខ្លួនតូចមែនពិត តែអាចលើកកង់ម៉ូតូមុខបាន ធ្វើអោយហ្វេនៗជាច្រើនលាន់មាត់សរសើរថា (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូន ក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបាន ការគាំទ្រ និងពេញចិត្ត យ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន មកទល់ពេលនេះ។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងនោះទេ។ ដោយឡែក ងាកមកតារាសម្ដែងប្រុសរូបសង្ហា សេង មង្គល មួយរយៈចុងក្រោយនេះ

មហាជនអ្នកគាំទ្រកំពុងតែផ្ទុះការចាប់អារម្មណ៍ដល់ លោក សេង មង្គល ជាថ្មី ក្រោយពីបានឃើញសម្ព័ន្ធភាពយ៉ាងស្អិតរមួតរវាង លោក ជាមួយនឹងលោកជំទាវ ឧកញ៉ា ទ្រី ដាណា តាមរយៈការចែករំលែករូបភាព និង វីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក Tik Tok ព្រោងព្រាត។យ៉ាងណាមិញ ថ្មីៗនេះ លោកជំទាវ ឧកញ៉ា ទ្រី ដាណា បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាគូច្រើនសន្លឹកជាមួយនឹង លោក សេង មង្គល ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឃើញហើយរំភើបចិត្ត និង សរសើរថាអ្នកទាំង ២ ស័ក្តសមគ្នាយ៉ាងខ្លាំង។ លើសពីនោះ រូបភាពនោះ មហាជនគិតថា

មើលទៅប្រៀបដូចជារូបថត Pre-wedding យ៉ាងដូច្នោះឯង។តួយ៉ាង ស្របពេលកំពុងមានការវែកញែកថារូបនោះជាការថតសម្តែង និង ខ្លះថាជា Pre-wedding ស្រាប់តែម្ចាស់សាម៉ីខ្លួន គឺអ្នកនាង ទ្រី ដាណា បានអមសារដោយរៀបរាប់ថា៖ «អនុស្សាវរីយ៍ល្អ បន្សល់ទុកពីឈុតក្នុង MV ស្រលាញ់ប្លង់មួយណាណប់ៗ» និង បានបង្ហោះ MV ដែលជាការសម្តែងរួមគ្នារវាងអ្នកនាង និង លោក សេង មង្គល ផងដែរ៕មើលចុះ មើលឡើងមួយសន្ទុះ គ្រប់គ្នា ក៏ចាប់អារម្មណ៍មួយសន្លឹក ព្រោះឃើញ កង់ម៉ូតូ ហើបចេញពីដី ក៏ស៊ែរ និងចូល comment ព្រាតថា ​៖

សាហាវ ចែដាណា ចេះបង្ហោះម៉ូតូទៀត, ស្ទាវហ្មង, ជិះសុទបង្ហោះទៀតចែ, គ្រប់គ្នាគេជិះផ្លូវត្រង់ធម្មតា ចែដាណា ជិះទទឹងផ្លូវ Amazing ឆ្លៀតបង្ហោះទៀត, ប្លង់មួយនេះតួប្រុសរាងខ្លាច, កើតមកជាប្រុសស្អាត មានសំណាងណាស់ បានតោងចង្កេះ អប្សរសេដ្ឋី, ចែដាណាលេងហើយ ហោះកង់មុខហើយ។ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *