រំភើបជំនួស! ទីបំផុតអ្នកនាងសឿ សុធារ៉ា លើកដៃសំពះអរគុណឯកឧត្តម ខៀវ កាញារីទ្ធ ដែលផ្ដល់ផ្ទះមួយខ្នងមានតម្លៃរហូតដល់ទៅ

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការរំភើបចិត្តជាខ្លាំង ក្រោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ បានទិញផ្ទះមួយខ្នងប្រគល់ឱ្យតារាសម្ដែង សឿ សុធារ៉ា ក្រោយមើលឃើញពីស្ថានភាពសុខភាព និង ជីវភាពរបស់នាងបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាដុនដាបគ្មានទីពុំនាក់របស់នាង ដើម្បីមានទ្រនំកក់ក្ដៅមួយអាចរស់នៅជួបជុំកូនៗទាំងពីរ។ដោយឡែក ក្រោយទទួលបានក្ដីមេត្តាពីឯកឧត្តម និង លោកជំទាវ ខាងលើ សឿ សុធារ៉ា

ត្រេកអរជាពន់ពេក ក្នុងនោះនាងបានសរសេររៀបរាប់អរគុណដល់ឯកឧត្តម ខៀវ កាញារីទ្ធ និង លោកជំទាវលើទំព័រហ្វេសប៊ុកដោយក្ដីរំភើបថា ៖ «នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កាញារីទ្ធ និង លោកជំទាវ “លោកពុក លោកម៉ែ“ ដែលបានផ្តល់ជម្រកឱ្យនាងខ្ញុំ និង កូនៗឱ្យបានរស់រានមានជីវិតសាជាថ្មីឡើងវិញ ដើម្បីជាការនឹករឭកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំ និង កូនៗនឹងខិតខំបម្រើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ

ទាំងកូនឱ្យអស់ពីកម្លាំងកាយចិត្ត ហើយក៏ដើម្បីបម្រើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះឱ្យជាប់លាប់ មិនឱ្យលោកទាំងពីរខកបំណងឡើយ កូន និង ចៅៗ សូមជូនពរលោកទាំងពីរឱ្យមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់ សាធុសាធុសាធុ»៕ សូមបញ្ជាក់ផងដែរថា តម្លៃផ្ទះរបស់សឿ សុធារ៉ា គឺមានតំលៃ 20000$៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *