អ្នកនាង Love Riya បង្ហោះវីដេអូសុំពាក្យជូនពរម៉ាមី នឹងអូនតនៗម្នាក់មួយម៉ាត់ផង អ៊ំពូមីង ពិបាកចិត្តណាស់បងអូនអើយ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយតារាហ្វេសប៊ុកអ្នកនាង Love Riya ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត មានលុយឡាន ផ្ទះវីឡា ជាពិសេសមានមុខជំនួញជាច្រើននៅក្នុងដៃទៀតផង៕ សូមរំលឹកបន្តិចផងដែរថា អ្នកនាង ធ្លាប់បានរៀបការម្តងហើយតែលែងលះគ្នាវិញ ដោយបន្សល់បាននូវកូនស្រីដ៏គួរអោយស្រលាញ់មួយគឺអូន ទែនៗ។មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកនាង Love Riya បានស្គាល់កំលោះរូបសង្ហារម្នាក់

មានមុខងារជាមន្រ្តីប៉ូលីសគឺលោក ហេង គីមហៀង៕ ក្នុងនោះដែរ ក្រោយស្វែងយល់ចិត្តមួយរយៈពេលខ្លីមក អ្នកទាំង ២បានសម្រេចចិត្តចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរហើយដែលកម្មវិធី ដ៏អធិកអធម នេះត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ។ តួយ៉ាង ក្រោយរៀបការរួច គេឃើញ អ្នកទាំងពីរ តែងតែបង្ហាញ ស្នាមញញឹម

ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តងព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនទី 2 ហើយ បានជាង 7 ខែ ជាមួយ លោក គីមហៀង ស្វាមីក្រោយធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។ យ៉ាងណាមិញ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ Love Riya ត្រូវស្វាមី

ជូនមកដល់មន្ទីរពេទ្យបាត់ ដើម្បីត្រៀមសម្រាលកូនទី២ ។ អរពេក ដល់ថ្នាក់ទំាងប្តី និងប្រពន្ធនិយាយថា “រំភើបពេក គេងអត់លក់ទេ បងអូនអើយ មាំមីណាខ្លះ យល់អារម្មណ៍មួយនេះ ប៉ាៗក៏គេងអត់លក់ដែរ បងអូនថ្ងែកកំភ្លេចទៅលេងមាំមីនៅពេទ្យផង”។ជិតក្លាយជាឪពុកគេ លោក ហេង គីមហៀង ក៏បានទំលាយពាក្យបែបនេះចេញមកថា៖«អាការប្រពន្ធប្លែកៗ កូនចេះតែសំកោងចុះ ​ហើយធ្លាក់ទឹកប្រិយ៍ សង្ស័យតែថ្ងៃហ្នឹងទេមើលទៅ សុំពាក្យជូនពរ ម្នាក់មួយផងបងប្អូន

សូមអោយម្ដាយ និងកូន មានសុខភាពល្អ និងសុវត្ថិភាពផងណា យ៉េជិតបានឃើញមុខកូនប្រុស ផាយុហើយ នៅថ្ងៃទី​ ១២​ ខែ​ ១២​ ខាងមុខនេះ វេលាម៉ោង 9.00 នាទីព្រឹក​ គឺបានឃើញមុខកូនប្រុសរបស់ខ្ញុំហើយយ៉េ…..ស្អែកព្រឹកឡើង គឺអ្នកគ្រូពេទ្យអោយគាត់ចូលសម្រាក នៅក្នុងបន្ទប់វះកាត់ហើយ សុំពាក្យជូនពរម្នាក់មួយផងបង​ អូន”។យ៉ាងណាមិញ នៅព្រឹកមិញ អ្នកនាង Love Riya បានបង្ហោះរូបមួយសន្លឹកអមជាមួយសារថា ៖ «ពិបាកចិត្តណាស់បងអូនអើយបើគ្មានសសៃចាក់ចឹង»៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *