ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយលោក នី រតនា គឺជា តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន ក៏ដូចជា មហាជនទូទៅ ជាច្រើននាក់ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ហើយលោកក៏ជា ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី1 កំឡុង ឆ្នាំ 2015 ផងដែរ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ។ក្នុងនោះដែរ លោក បានចូលរោងការតាមប្រពៃណី ជាមួយនារីដ៏ស្រស់ស្អាតម្នាក់
ដែលជាហ្វេន របស់ខ្លួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ហើយក្រោយមកបន្តិច អ្នកទាំងពីរ ក៏ទទួលបានកាដូដ៏ពិសេសមួយ គឺកូនស្រីដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ នីវណ្ណ មែលឡានី មើលទៅមុខមាត់ គួរឲ្យគ្រឺត និងស្រឡាញ់ខ្លាំងណាស់ កាន់តែធំ កាន់តែចេះ ពិសេស លោក និងភរិយា តែងតែឆ្លៀតពេលវេលា នាំអូនមែល
ដើរលំហែកាយញឹកញាប់ខ្លាំងណាស់ ពិសេស តែងតែងបង្ហោះវីដេអូ អូនមែល ញឹកញាប់ណាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ ចំថ្ងៃខួបកំណើតភរិយា លោក នី រតនា កាន់នំខេក ដោយរៀបចំឡើងស្អាតមក surprise ភរិយា ក្នុងឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត រួចជូនពរ ភរិយា ឡើងម៉ាអេមទៀតថា ៖
«រីករាយថ្ងៃកំណើតភរិយាបណ្តូលចិត្តបង បងជូនពរអូនឲ្យមានសម្រស់កាន់តែស្អាត ប៉ងប្រាថ្នាអ្វីបានសម្រេចដូចបំណង ជាពិសេសស្រឡាញ់បងឲ្យខ្លាំងៗ ហើយនិងនៅតែជាភរិយាដ៏ល្អរបស់បងបែបនេះរហូតទៅ I love you so much my love»។
Leave a Reply