នេៈជាលើកទី1ក្នុងជីវិត ហើយក៏លើកចុងក្រោយដែរ សម្រាប់ខ្ញុំ ដែលបានជួបរឿងស្នេហាបែបនេះ សារដាស់តឿនរឿងមួយនេះ សំរាប់នារីគ្រប់រូប

ហ្វេសប៊ុក ៖ ប្រិយមិត្តបងប្អូនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយនារីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Jasmine Jasmine (茉莉花) បានធ្វើការបង្ហោះសាររឿងស្នេហាដ៏ឈឺចាប់បែបនេះថា ៖ «នេៈជា លើកទី1ក្នុងជីវិត ហើយក៏លើកចុងក្រោយដែរ សម្រាប់ខ្ញុំ ដែលបានជួបរឿងស្នេហាបែបនេះ សារដាស់តឿនរឿងមួយនេះ សំរាប់បងប្អូន នារីរូបណាក៏ដោយ មុនសម្រេចចិត្ដ ទាក់ទងគ្នា ជាមួយមនុស្សប្រុសណា 1 នាក់😊សុំកុំមើលនឹងជឿលង់ តែទង្វើល្អ មួយភ្លែតៗរបស់គេ មិនថាគេ ជាអ្នកណាមកពីណា ជាមនុស្សមានការចំណេះដឹងប៉ុន្មានទេ ?

សុទ្ធតែអាចប្រព្រឹត្តខុសដូចគ្នា ដោយគ្មានវិចារណៈញ្ញាណ នឹងសតិគ្រប់គ្រាន់ ។ កុំអោយដូចខ្ញុំ ទាក់ទងគ្នា មើលចិត្ដគ្នា ជ្រុលជ្រួស ក៏លង់ស្រលាញ់ខ្លាំង ដោយក្ដីស្មោះត្រង់ ពេលវេលា បេះដូងទឹកចិត្ដ 🤍
ចុងបញ្ចប់ គេបែបជា កុហុក បោកប្រាស់ ទឹកចិត្ដខ្ញុំ យកភាពស្មោះត្រង់ដែលមានអោយគេ ជាន់ឈ្លី វាពិតជាឈឺចាប់ណាស់ នៅពេលដឹងខ្លួន ជាមនុស្សស្រីដែលគេ លេងសើច កំដរអារម្មណ៍ មួយពេលហើយ ជាប់ឈ្មោះធ្វើជាអ្នកទីបី ដោយមិនដឹងខ្លួន 😭

_ បើសិនជាចង់ដឹងថា…គេស្រលាញ់រឺអត់?
_កុំប្រើត្រចៀកស្តាប់ តែឲ្យប្រើភ្នែកមើលមើលថាគេ…លះបង់ចំពោះយើងប៉ុណ្ណា?
_មនុស្សម្នាក់នឹងហ៊ានបង្ហាញអ្នកនែណាំអោយមនុស្សជុំវិញខ្លួនគេស្គាល់ដោយមិនលាក់លៀម ..!

_កុំវាយតម្លៃថាគេមានអ្វី តែចូរវាយតម្លៃចេញពីស្នាមញញឹមរបស់យើងនិងទឹកភ្នែក​ ដែលត្រូវស្រក់ចុះទៅព្រោះគេ មនុស្សដែលតែងតែធ្វើឲ្យយើងយំរហូត🥲
_តឲ្យគេមានអ្វីគ្រប់យ៉ាងយ៉ាងណាក៏ដោយ ក៏កុំរើសផ្ញើជីវិតទៅលើរូបគេ មនុស្សដែលធ្វើឲ្យយើងអាចញញឹមបាន😊
_តឲ្យឋានៈក្រលំបាកយ៉ាងណាក៏ដោយក៏សមតម្លៃឲ្យផ្ញើជីវិតលើរូបគេ

_រើសមនុស្សដែលហ៊ានទុករូបថតយើងទូរស័ព្ទគេ
_រើសមនុស្សដែលហ៊ានផុសបង្ហាញរូបយើងនៅក្នុង​ Facebook របស់គេ
_រើសមនុស្សដែលហ៊ានឲ្យយើងដឹងរាល់សកម្មភាពរបស់គេថាទៅធ្វើអ្វីខ្លះក្នុងមួយថ្ងៃៗ ដោយមិនចាំបាច់ហត់ត្រូវសួរគេ
_រើសមនុស្សដែលគេហ៊ានលះបង់ក្តីស្នេហាឲ្យទៅយើង

_បើការសេពគប់អ្នកណា ហើយគេនោះមិនបានធ្វើឲ្យយើងមើលទៅល្អក្នុងក្រសែភ្នែកអ្នកដទៃ​
« ខ្ញុំសូមចូលរួមសោកស្តាយចំពោៈខ្លួនឯង នឹងនារីផ្សេងទៀតដែលរើសមនុស្សខុសហើយ🙏🏻😥ព្រោះបើសិនគេស្រលាញ់អ្នកពិតមែន
គេនឹងមិនធ្វើឲ្យមនុស្សស្រីរបស់គេមើលទៅយ៉ាប់ក្នុងក្រសែភ្នែករបស់អ្នកដទៃឡើយ​ »🤍
សុំប្រយ័ត្នចំពោះមនុស្សប្រុសប្រភេទនេះ គ្រោះថ្នាក់ណាស់ 🙃

មេត្ដាចំពោៈ មិត្ដភិក្ដនឹងបងៗ ដែលបានស្គាល់គ្នា អ្នកដែលមានហ្រ្វេនហ្វេសប៉ុក (account ខ្ញុំផ្ទាល់ )នឹងអ្នកដែលគេនាំខ្ញុំអោយស្គាល់ កុំមើលខុស នឹងយល់ច្រលំ ថាខ្ញុំជាជនទី3 រឺទាក់ទងរបស់ដែលមានម្ចាស់ហើយ ខ្ញុំប្រកាសជាសារធារណៈ វាអាចធ្វើអោយប៉ៈពាល់ ដល់កិត្ដយ៍សនាមខ្ញុំ នៅពេលដែលនាងខ្ញុំ ទៅណាមកណា 🥲🙏🏻🤍
សម្ដីអាចធ្វើអោយមនុស្សស្លាប់បាន !💔៕ ក្រោយឃើញសារបែបនេះភ្លាម គ្រប់គ្នាខំមិនព្រាតថា ៖ «ម្នាក់ប្រុសហ្នឹងបានទាក់ទងជាមួយ Jasmine ទាំងដែលខ្លួនឯងមានសង្សាហើយ។ បន្ទាប់មកក៏សង្សារបស់ខាងប្រុសគាត់ដឹងតែ Jasmine អត់ដឹងថាគេនោះមានសង្សាទេ។ បន្ទាប់ពីពួកគាត់ទាក់ទងគ្នាមួយរយះម្នាក់ប្រុសហ្នឹងក៏បានប្រាប់ Jasmine ថាគាត់មានសង្សាហើយទាំងដែលគាត់បានរស់នៅស្រលាញ់គ្នាផ្តល់ក្តីសង្ឃឹមអោយ Jasmine រួចទៅហើយ។ ហើយចុងក្រោយគេក៏និយាយថាបញ្ចប់ទៅកុំអោយពិបាកថ្ងៃមុខ។ញុំធ្លាប់ជួបហើយមនុស្សប្រុសប្រភេទនឹង ហើយក៏ជួបច្រើនដែរឥលូវធ្វើឲខ្ញុំលែងមានអារម្មណ៍ស្រលាញ់អ្នកណាក្រៅពីខ្លួនឯងនិងម៉ាក់ប៉ាបងប្អូន ឈឺចិត្តខ្លាំងដែលឲគេបោកបាន តែក៏ខំកាត់ចិត្តព្យាយាមធ្វើដូចមិនឈឺព្រោះគិតថាបើខូចចិត្តដោយសារមនុស្សធន់នឹងគឺខាតពេលវេលាឥតប្រយោជន៍ សុខចិត្តយកពេលធ្វើការរកលុយ កសាងខ្លួនឯងឲល្អជាថ្មី ស្រលាញ់មើលថែខ្លួនឯងឲល្អប្រសើរជាងមុន ឈប់ល្ងង់ឥលូវប្រទះឃើញថាពួកអស់នឹងដូចជាគ្មានអ្នកណាបានសុខទេ ឃើញតែបែកបាក់ ជីវភាពក៏ដុនដាប»៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *