ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី មហាព្រឹត្តិការណ៍ ដ៏កក្រើកមួយ គឺពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ
តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ចែដាណា ថែមទៀតផង ហើយក៏បានធ្វើឲ្យ គ្រប់គ្នាពេញចិត្តយ៉ាងខ្លាំង។ដោយឡែក ថ្មីៗនេះ នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ តារាចម្រៀង ពេជ្រ សោភា និងតារាសម្តែង ឈឹម សក្កដា ក៏បានក្លាយជា BA តំណាង ហាងពេជ្រ ដាណា ទ្រី ផងដែរ។មិនទាន់អស់ទេ ស្រាប់តែ មកដល់ថ្ងៃម្សិលម៉ិញនេះទៀត នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២២
មហាជនជាច្រើនមានការភ្ញាក់ផ្អើលសារជាថ្មី ពេលឃើញ តារាចម្រៀងសំឡេងផ្អែម សុគន្ធ និសា ក៏បានក្លាយ ជា BA ដ៏ធំតំណាងឲ្យផលិតផលថ្មីមួយទៀត ឲ្យ លោកស្រី ទ្រី ដាណា គឺតំណាង ឈុតព្យាបាល ស្បែកមុខពណ៌មាស MESO VIT-C ហើយក៏បានធ្វើឲ្យ កក្រើក ពេញបណ្តាញសង្គមហ្វេសប៊ុក។ឃើញទិដ្ឋភាពទំាងនេះធ្វើឲ្យ គ្រប់គ្នាសម្តែងក្តីភ្ញាក់ផ្អើល និងចូលរួមអបអរសាទរ ជាច្រើន
ដែល និសា មានឱកាសមាស ចូលរួមការងារដ៏ធំ ជាមួយ ចែដាណា បែបនេះ។ ក្នុងនោះ សុគន្ធ និសា បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះក្រហមស្រស់សម្រាប់ កម្មវិធី របស់ក្រុមហ៊ុន លោកជំទាវ ឧកញ៉ា ទ្រី ដាណា Dana Try”។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
https://youtu.be/kzT-83CwTvM
Leave a Reply