ចែអំបិលម្ទេស ទើបដាច់ចិត្តទម្លាយប្រវត្តិរឿងដ៏ជូរចត់ជាមួយស្វាមីមុនក្លាយជាតារាល្បីដូចសព្វថ្ងៃនេះ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់នូវរហស្សនាម ចែអំបិលម្ទេស រួចហើយ ដែលនារីរូបនេះតែងបង្កើតមាតិកាវីដេអូហូបនូវម្ហូបអាហារប្លែកៗពីគេជាមួយអំបិលម្ទេសទាំងគោមៗ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជននាំគ្នាចាប់អារម្មណ៍ទៀតនោះ តាមរយៈគណនីពិធីករលោក Taboi បានបង្ហោះនូវវីដេអូជាមួយអ្នកផលិតមាតិកាវីដេអូ ចែអំបិលម្ទេស ខាងលើ ដែលក្នុងនោះនាងបានណែនាំស្វាមីរបស់ខ្លួន

ក៏ដូចជាទម្លាយនូវប្រវត្តិរឿងរ៉ាវស្នេហារបស់ខ្លួន។ក្នុងនោះដែរ អ្នកផលិតវីដេអូរហស្សនាម ចែអំបិលម្ទេស បានរៀបរាប់ឱ្យដឹងថា ស្នេហារបស់ខ្លួនផ្ដើមឡើងពីការបបួលខាងប្រុសទៅហូបបរសជាមួយមិត្តភក្តិ និង លង់ស្រឡាញ់ស្វាមីខ្លួន ដោយសារទង្វើល្អទិញបាយឱ្យញាំរាល់ថ្ងៃ។ធម្មតាស្នេហាមិនចេះតែសមប្រកបគ្រប់ពេល ចែអំបិលម្ទេស បានទម្លាយឱ្យដឹងថា

មុននឹងឈានទៅដល់អាពាហ៍ពិពាហ៍ កំឡុងពេលកូនកំលោះអាយុ ១៨-១៩ ឆ្នាំ បានសុំម្ដាយរៀបការ តែម្ដាយមិនព្រម កូនកំលោះគំរាមលោតទឹកទៀតផង មុននឹងបានចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍មកទល់បច្ចុប្បន្ននេះ៕សូមទស្សនាវីដេអូខាងក្រោមនេះ


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *